នៅក្នុងជំនួប លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-កូរ៉េខាងត្បូង ព្រមទាំងអះអាងថា សមិទ្ធិផលដ៏ធំធេងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរួមចំណែកដ៏សំខាន់ពីកិច្ចការការទូតប្រជាជន រួមទាំង VESAMO ផងដែរ។ លោក Do Van Chien សង្ឃឹមថា នាពេលខាងមុខ VESAMO នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការមិត្តភាពប្រជាជនវៀតណាម ដូចជា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម ដើម្បីជំរុញសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូ VESAMO បានសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ dioxin និងអង្គភាពពាក់ព័ន្ធនានា រៀបចំពិធីបើកការដ្ឋានសាងសង់ផ្ទះសប្បុរសធម៌ចំនួន ២ ខ្នង ជូនគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំចំនួន ២ គ្រួសារ ព្រមទាំងបានប្រគល់ថវិកាចំនួន ១០០ លានដុង សម្រាប់ជួយឧបត្ថម្ភជីវភាពរស់នៅរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំចំនួន ១០ គ្រួសារ។ គណៈប្រតិភូក៏បានទៅទស្សនា និងស្វែងយល់ឱកាសសហប្រតិបត្តិការវិនិយោគនៅខេត្ត Quang Ninh ផងដែរ៕

បកប្រែដោយ Huyen Trang