ក្នុងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីនេះ។

leftcenterrightdel
ប្រតិភូដែលចូលរួមក្នុងពិធីថតរូបទុកជាអនុស្សាវរីយ៍

មានប្រសាសន៍ក្នុងពិធីនេះ លោក Uladzimir Baravikou ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពបេឡារុស ប្រចាំនៅវៀតណាម បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលឃើញពីការអភិវឌ្ឍយ៉ាងស្វាហាប់ នៃទំនាក់ទំនងសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ។ លោក Uladzimir Baravikou បានអះអាងថា ប្រទេសទាំងពីរមានលក្ខខណ្ឌចាំបាច់ទាំងអស់ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការ និងជម្រុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ បេឡារុស្ស-វៀតណាម ឲ្យកាន់តែស៊ីជម្រៅ ហើយតែងតែជាមិត្តស្មោះត្រង់ និងដៃគូដែលអាចទុកចិត្តបាន។

តាងនាមរដ្ឋាភិបាលវៀតណាម លោកស្រី Le Thi Thu Hang អនុរដ្ឋមន្រ្តីការបរទេស បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ហើយសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡើងកម្រិតកំពស់ថ្មី។ លោកស្រី Le Thi Thu Hang បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទី ការរួមចំណែកដ៏មានតម្លៃរបស់លោក Uladzimir Baravikou ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ  ហើយសម្តែងនូវជំនឿថា ទំនាក់ទំនងវៀតណាម-បេឡារុស្ស នឹងអភិវឌ្ឍយ៉ាងខ្លាំងថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong