លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម៖ រៀបចំគ្រប់លក្ខណៈទាំងអស់ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥
កប.អនឡាញ - លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមូលដ្ឋានទាំងឡាយត្រូវបន្តកសាងរចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់អង្គភាពរដ្ឋបាលពីរកម្រិត ធានាបាននូវដំណើរការរលូន។
នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងនៅតំបន់ដីសណ្ដទន្លេមេគង្គអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សស្តីពីការកសាងរចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងមូលដ្ឋាន និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា អង្ករដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាប ផ្សាភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេមេគង្គ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម |
ដោយបញ្ជាក់អំពីក្រុមភារកិច្ច និងដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តរអាជ្ញាធរមូលដ្ឋានពីរកម្រិតនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលដ្ឋានបន្តកសាងរចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់អង្គភាពរដ្ឋបាលកម្រិតពីរ ធានាឱ្យដំណើរការរលូន ក្នុងនោះ ផ្តោតលើការរៀបចំជួរកម្មាភិបាលឱ្យបានគ្រប់គ្រាន់ រៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ដោះស្រាយនីតិវិធីរដ្ឋបាលជូនប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម ជៀសវាងការកកស្ទះ។
ទន្ទឹមនឹងនោះ ធានាការពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ សាងសង់សាលាបណ្ដុះបណ្ដាលសម្រាប់សិស្សនៅតាមព្រំដែន តំបន់ដាច់ស្រយាល បំពេញហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសនៅកន្លែងជួបការលំបាក។
ទាក់ទិននឹងគម្រោងសំខាន់ៗរបស់ប្រទស លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតីនៃប្រព័ន្ធនយោបាយទាំងមូលត្រូវតែចូលរួម ថ្នាក់ដឹកនាំត្រូវតែត្រួតពិនិត្យ និងជំរុញជាប្រចាំ អាជ្ញាធរត្រូវតែលុបបំបាត់ឧបសគ្គផ្លូវច្បាប់ អ្នកម៉ៅការត្រូវតែប្រមូលផ្តុំ និងសហការជាមួយអង្គភាពអាជីវកម្មក្នុងមូលដ្ឋាន រៀបចំលក្ខណៈទាំងអស់ឲ្យសម្ពោធដាក់ឲ្យប្រើប្រាស់នូវគម្រោងទាំងនោះនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥។
ទាក់ទិននឹងគម្រោងសំខាន់ៗមួយចំនួនទៀត លោកនាយករដ្ឋមន្ត្រីបានស្នើថា គម្រោងបម្រើ APEC នៅ Phu Quoc ត្រូវតែកសាងឱ្យបានឆាប់រហ័ស ស្រស់ស្អាត សក្តិសមនឹងវប្បធម៌ និងឋានៈ តួនាទីរបស់ប្រទេស និងភាពវៃឆ្លាតរបស់ប្រជាជនវៀតណាម។ បញ្ចប់ការសាងសង់មជ្ឈមណ្ឌលប្រព្រឹត្តិកម្មសំណល់ អនាម័យបរិស្ថាន មជ្ឈមណ្ឌលទឹកស្អាត និងការចរាចរណ៍ត ដោយតភ្ជាប់ជាមួយគម្រោងបម្រើ APEC ។ តម្រង់ទិសដើម្បីបម្រើទាំង APEC និងការអភិវឌ្ឍន៍រយៈពេលវែង។
បកប្រែដោយ Duy Hoan