អ្នកយកព័ត៌មាន ៖ សូមគោរពលោកប្រធានរដ្ឋសភា! សូមលោកឲ្យដឹងថា តើអ្វីជាសកម្មភាពកិច្ចការបរទេសដ៏គំរូរបស់រដ្ឋសភា ដែលបានបន្សល់ទុកនូវសមិទ្ធផលលេចធ្លោក រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ ក្នុងរយៈពេល ៨០ឆ្នាំកន្លងមកនេះ?

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ៖ ក្នុងអំឡុង ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន ក្រោមការដឹកនាំរបស់បក្ស រដ្ឋសភាវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ប្រកបដោយប្រសិទ្ធភាព។ ទំនាក់ទំនងការទូតសភា បានក្លាយទៅជាបណ្តាញដ៏សំខាន់មួយ បំពេញបន្ថែមការទូតរបស់បក្ស និងការទូតរបស់រដ្ឋ បង្កើតកម្លាំងរួមសម្រាប់ការទូតវៀតណាមមួយទំនើប និងលើកកំពស់ទីតាំងអន្តរជាតិរបស់វៀតណាម។

ក្នុងកំឡុងឆ្នាំ ១៩៤៥-១៩៧៥ ជាសម័យបង្កើតការទូតសភា សកម្មភាពកិច្ចការបរទេសនៃរដ្ឋសភា ក្នុងសម័យកាលនោះពោរពេញទៅដោយលក្ខណៈបដិវត្តន៍ ចាក់គ្រឹះនយោបាយ-ច្បាប់ និងទំនាក់ទំនងអន្តរជាតិសម្រាប់សម័យកាលអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈ និងគ្រប់ជ្រុងជ្រោយ។

ក្នុងកំឡុងឆ្នាំ ១៩៧៥ -១៩៨៦ វៀតណាមបានឈានចូលដំណាក់កាលស្តារ និងកសាងជាតិឡើងវិញ ក្រោមការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីលោកខាងលិច។ រដ្ឋសភានីតិកាលទី ៦ (១៩៧៦-១៩៨១) គឺជារដ្ឋសភាដំបូងបង្អស់របស់ប្រទេសវៀតណាមមួយបានបង្រួបបង្រួម ដែលបានកត់សម្គាល់ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងស្ថាប័ន និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន។ ក្នុងអាណត្តិនេះ រដ្ឋសភាបានសម្រេចចិត្តចូលជាសមាជិកសហភាពអន្តរសភា (IPU) ហើយដល់ខែមេសា ឆ្នាំ១៩៧៩ វៀតណាម បានទទួលស្គាល់ជាផ្លូវការជាសមាជិកនៃ IPU ។ ការចូលជាសមាជិក IPU គឺជាជំហានដ៏សំខាន់មួយសម្រាប់សមាហរណកម្មអន្តរជាតិនៃរដ្ឋសភាវៀតណាម ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងបុព្វហេតុរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងសង្គមនិយម។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីបើកសន្និសីទប្រធានសភាពិភពលោកលើកទី៦នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥

បន្ទាប់ពីប្រទេសបានឈានចូលក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា បានបន្តត្រូវបានជំរុញ ពង្រឹង និងពង្រីក រួមចំណែកលើកកម្ពស់តួនាទីរបស់រដ្ឋសភាវៀតណាម លើឆាកអន្តរជាតិ។ មកដល់បច្ចុប្បន្ននេះ រដ្ឋសភាវៀតណាមបានបង្កើតទំនាក់ទំនងសភាជាមួយប្រទេសជាង ១៤០ ជុំវិញពិភពលោក ដោយបានចូលជាសមាជិកនៃអង្គការសភាអន្តរជាតិ និងតំបន់ច្រើន ដូចជា IPU, AIPA, APPF, APF ... ។

អ្នកយកព័ត៌មាន ៖ សូមលោកប្រធានរដ្ឋសភា ឲ្យដឹងថា តើការចូលរួម និងការរួមវិភាគទានយ៉ាងសកម្មក្នុងវេទិកាសភាអន្តរជាតិ និងតំបន់ ដូចជា IPU, APPF, AIPA ជាដើម ដែលបានជួយវៀតណាមបង្កើតសមិទ្ធផលដ៏លេចធ្លោក និងលើកកម្ពស់ផលប្រយោជន៍ជាតិយ៉ាងដូចម្តេច?

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ៖ សមិទ្ធផលលេចធ្លោករបស់រដ្ឋសភាវៀតណាម បានបង្ហាញយ៉ាងច្បាស់ ក្នុងភាពសកម្ម និងស្មារតីទទួលខុសត្រូវរបស់វៀតណាម ក្នុងដំណើរការចូលរួមការសន្ទនា កសាងមតិឯកភាព ក៏ដូចជាការដាក់ចេញគំនិតផ្តួចផ្តើម។ ប្រការនេះរួមចំណែកលើកកំពស់តួនាទីរបស់រដ្ឋសភាវៀតណាមនិយាយដោយឡែក និងវៀតណាមនិយាយរួមក្នុងសហគមន៍អន្តរជាតិ។

ទន្ទឹមនឹងនេះ រដ្ឋសភាវៀតណាមក៏បានទទួលតួនាទីជាម្ចាស់ផ្ទះជាច្រើនលើកច្រើនសារដែរ។ ជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងធ្វើអធិបតិភាពក្នុងព្រឹត្តិការណ៍អន្តរសភាអន្តរជាតិ និងក្នុងតំបន់ ... បានអះអាងនូវសមត្ថភាព លទ្ធភាព និងភាពម្ចាស់ការរបស់វៀតណាមក្នុងសមាហរណកម្ម ដែលជួយវៀតណាមឱ្យមានភាពសកម្ម ក្នុងការកសាងច្បាប់ ស្តង់ដារ និងដោះស្រាយបញ្ហារួមក្នុងតំបន់ និងសកលលោក។ គំនិតផ្តួចផ្តើមរបស់វៀតណាម ដែលទាក់ទិននឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខប្រភពទឹកត្រូវបានទទួលស្គាល់ បង្ហាញពីការរួមចំណែកប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាម ចំពោះសហគមន៍អន្តរជាតិ ដោយហេតុនេះបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅវេទិកាសភា ពង្រឹងទំនុកទុកចិត្តរបស់សហគមន៍អន្តរជាតិលើតួនាទី និងការទទួលខុសត្រូវរបស់វៀតណាម។

អ្នកយកព័ត៌មាន៖ សូមលោកប្រធានរដ្ឋសភា ឲ្យដឹងថាអំពីតួនាទី និងការរួមចំណែករបស់រដ្ឋសភា ក្នុងការងារនីតិប្បញ្ញត្តិ និងការត្រួតពិនិត្យកិច្ចការបរទេសកំពូល (តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ ការកសាងស្ថាប័នច្បាប់ក្នុងវិស័យការទូត ត្រួតពិនិត្យសកម្មភាពការទូត..)?

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ៖ ជាដំបូង ក្នុងវិស័យនីតិបញ្ញត្តិ រដ្ឋសភាបានប្រកាសឱ្យប្រើស្រាស់ ធ្វើវិសោធនកម្ម និងធ្វើឱ្យសុក្រិតបទប្បញ្ញត្តិច្បាប់ ទាក់ទិននឹងកិច្ចការបរទេស បង្កើតមូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់អនុវត្តគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ។

ទីពីរ រដ្ឋសភាបានពិនិត្យ និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសំខាន់ៗ និងជាយុទ្ធសាស្ត្រ ជាច្រើន ចាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី អនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស រហូតដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងនោះ រដ្ឋសភាក៏ជាស្ពាន ដែលនាំការប្ដេជ្ញាចិត្តអន្តរជាតិបញ្ចូលក្នុងច្បាប់ក្នុងស្រុក បង្កើតក្របខណ្ឌច្បាប់ស្របគ្នា ដើម្បីវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអន្តរជាតិ បម្រើការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះ ការត្រួតពិនិត្យសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា ក៏មានប្រសិទ្ធភាព តាមរយៈការត្រួតពិនិត្យស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តសន្ធិសញ្ញាអន្តរជាតិ ការអនុវត្តគោលនយោបាយការបរទេស និងធានាការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ ដែលតភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ។

អ្នកយកព័ត៌មាន៖ តើសូមលោកប្រធានរដ្ឋឲ្យដឹង អំពីបរិបទអន្តរជាតិ និងក្នុងស្រុក តើយើងតម្រូវការធ្វើអ្វីខ្លះ សម្រាប់សកម្មភាពការបរទេសរដ្ឋសភា នាពេលខាងមុខ?

លោក Tran Thanh Man ប្រធានរដ្ឋសភា ៖ នៅលើពិភពលោក ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ គឺកាន់តែខ្លាំងឡើង និន្នាការនៃពហុប៉ូល និងពហុកណ្តាលគឺបង្ហាញយ៉ាងច្បាស់លាស់ បញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល សន្តិសុខស្បៀង បរិវត្តកម្មឌីជីថល... ទាមទារកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ នៅតែបន្តមានការវិវត្តន៍យ៉ាងស្មុគ្រស្មាញ រួមទាំងកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង។

នៅក្នុងប្រទេស បន្ទាប់ពីជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ប្រទេសរបស់យើងទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន កិត្យានុភាព និងទីតាំងអន្តរជាតិ បានលើកកម្ពស់កាន់តែខ្លាំងឡើង។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព ការពារឯករាជ្យ និងអធិបតេយ្យភាព ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព គឺជាកិច្ចការថ្មី លំបាក និងទំលំទូលាយសម្រាប់កិច្ចការបរទេសរដ្ឋសភា។

ក្នុងបរិបទនោះ គោលដៅរួមនៃកិច្ចការបរទេសរដ្ឋសភា រួមជាមួយនឹងការទូតបក្ស ការទូតរដ្ឋ និងការទូតរបស់ប្រជាជន គឺរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបរិយាកាសអំណោយផលសម្រាប់បុព្វហេតុកសាង និងការពារជាតិ និងអនុវត្តភារកិច្ចយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច -សង្គម។ ទន្ទឹមនឹងនោះ ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ស្នូលរបស់យើង  ស្របតាមច្បាប់អន្តរជាតិ។

កិច្ចការបរទេសរដ្ឋសភាត្រូវបន្តលើកកម្ពស់តួនាទីការទូតសភាយ៉ាងសកម្ម វិជ្ជមាន និងការទទួលខុសត្រូវក្នុងការចូលរួមក្នុងយន្តការសហប្រតិបត្តិការសភាពហុភាគី ហើយទន្ទឹមនឹងនោះ ពង្រឹងកិច្ចការបរទេសទ្វេភាគីជាមួយសភានៃប្រទេសផ្សេងៗ ជាពិសេសដៃគូសំខាន់ៗ និងដៃគូយុទ្ធសាស្ត្រ។

រដ្ឋសភាក៏ត្រូវបន្តកែលម្អគុណភាពនៃច្បាប់ និងការត្រួតពិនិត្យសន្ធិសញ្ញាអន្តរជាតិ ធានាភាពចុះសម្រុងគ្នារវាងផលប្រយោជន៍ជាតិ និងជនជាតិ និងការប្តេជ្ញាចិត្តអន្តរជាតិ។

អ្នកយកព័ត៌មាន៖ ដោយយល់ដឹងនូវសំណើទាំងនេះ សូមលោកប្រធានរដ្ឋសភា អំពីការយកចិត្តទុកដាក់លើកិច្ចការបរទេសរបស់រដ្ឋសភា ក្នុងយុគសម័យថ្មីមានអ្វីខ្លះ? ក្នុងបរិបទនៃបរិវត្តកម្មន៍ឌីជីថល និងស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តើរដ្ឋសភាគួរមានការផ្លាស់ប្តូរថ្មីដូចម៉្តេច ក្នុងការប្រតិបត្តិការកិច្ចការបរទេសរបស់ខ្លួន អនុវត្តបច្ចេកវិទ្យា និងបង្កើនសមត្ថភាពបុគ្គលិក ដើម្បីបន្តអះអាងតួនាទីនាំមុខគេរបស់ខ្លួន?

លោក Tran Thanh Man ប្រធានរដ្ឋសភា ៖ នៅក្នុងបរិបទបរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស របស់ស្ថានភាពអន្តរជាតិ រដ្ឋសភាក៏កំពុងប្រឈមមុខនឹងតម្រូវការច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លានូវវិធីសាស្រ្តប្រតិបត្តិការរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មី រួមទាំងការបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការរៀបចំសកម្មភាព ពង្រីកទម្រង់នៃការសន្ទនា និងការផ្លាស់ប្តូរតាមអ៊ីនធឺណិត ភាពទាន់ពេលវេលា និងការតភ្ជាប់សភា។ លើសពីនេះ បណ្តុះបណ្តាលធនធានមនុស្សដែលកំពុងបំពេញការងារការទូតសភា ប្រកបដោយវិជ្ជាជីវៈ  មានសមត្ថភាពប្រើប្រាស់ភាសាបរទេស និងបច្ចេកវិទ្យាយ៉ាងស្ទាត់ជំនាញ និងមានការយល់ដឹងច្បាស់អំពីច្បាប់ និងច្បាប់អន្តរជាតិ ក៏ជាកត្តាគន្លឹះក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការផងដែរ។

អ្នកយកព័ត៌មាន ៖ ក្នុងឱកាសអបអរសាទរខួបលើកទី៨០ នៃការបង្កើតវិស័យការទូត តើលោកប្រធានរដ្ឋសភាមានសារអ្វីខ្លះ ចំពោះវិស័យនេះ សូមគោរពលោកប្រធាន?

លោក Tran Thanh Man ប្រធានរដ្ឋសភា ៖ ឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតផ្នែកការទូត ខ្ញុំសូមផ្តាំផ្ញើនូវការជូនពរល្អប្រសើរបំផុតល់ ដល់ជំនាន់កម្មាភិបាល  បុគ្គលិកដែលធ្វើការក្នុងវិស័យការទូត និងកម្មាភិបាលដែលចូលរួមក្នុងកិច្ចការបរទេស។

ខ្ញុំជឿជាក់ថា វិស័យការទូតនឹងបន្តបង្កើតការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា លើកកម្ពស់ប្រពៃណីដ៏រុងរឿង និងតួនាទីនាំទៅមុខរបស់ខ្លួន ភាពច្នៃប្រតិដ្ឋ និងអនុវត្តការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន និងប្រជាជន ប្រកបដោយប្រសិទ្ធភាព និងកសាងវិស័យការទូតដ៏រឹងមាំ គ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈ។

ខ្ញុំសូមជូនពរឱ្យវិស័យការទូត និងអ្នកធ្វើការក្នុងកិច្ចការបរទេស បំពេញល្អភារកិច្ចដែល បក្ស រដ្ឋ និងប្រជាជនប្រគល់ជូន បម្រើជាតិមាតុភូមិ និងប្រជាជន។

អ្នកយកព័ត៌មាន៖ សូមអរគុណច្រើនលោកប្រធានរដ្ឋសភា!