leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Roh Tae Moon អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Samsung អេឡិចត្រូនិច (កូរ៉េខាងត្បូង)

ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងលទ្ធផលអាជីវកម្មរបស់សម្ព័ន្ធ​ក្រុមហ៊ុន Samsung និយាយរួម និង Samsung នៅវៀតណាមនិយាយដោយឡែក ដោយហេតុនោះបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកូរ៉េខាងត្បូង។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង នៅតែមានស្ថិរភាព និងអភិវឌ្ឍយ៉ាងល្អប្រសើរ។ នោះជាមូលដ្ឋានដ៏ល្អ និងសំខាន់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរសម្រាប់សហប្រតិបត្តិការ និងវិនិយោគ។ លោក Roh Tae Moon បាននិយាយថា គិតដល់ឆ្នាំ ២០២៤ ដើមទុនវិនិយោគសរុបរបស់ក្រុមហ៊ុន Samsung នៅវៀតណាមសម្រេចបាន ២៤, ២ ពាន់លាន USD ។ ក្រៅពីក្រុមហ៊ុន Samsung អេឡិចត្រូនិច ក្រុមហ៊ុនបុត្រផ្សេងទៀតរបស់ Samsung ដូចជា Samsung Display, Samsung អេឡិចត្រូនិច និងមេកានិច... បាន កំពុង នឹងពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសវៀតណាម...

បកប្រែដោយ Duy Hoan