វៀតណាម និងសិង្ហបុរី សិក្សាបង្កើតយន្តការសហប្រតិបត្តិការថ្មី
កប.អនឡាញ - នារសៀលថ្ងៃទី ២៦ ខែសីហា នៅរដ្ឋធានីហាណូយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួប លោក Albert Chua អនុរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ក្នុងឱកាសដែលលោក Albert Chua មកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី១៧ នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម- សិង្ហបុរី។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួប លោក Albert Chua អនុរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគី ចាប់តាំងពីការលើកកំពស់ទំនាក់ទំនងវៀតណាម សិង្ហបុរី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ដើម្បីពង្រីកក្របខណ្ឌទំនាក់ទំនងដែលទើបបានលើកកម្ពស់ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់បណ្តាញ រួមទាំងបណ្តាញបក្ស។ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបញ្ចប់ឱ្យបានឆាប់នូវកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏គ្រប់ជ្រុងជ្រោយ ដើម្បប្រកាសនៅដើមឆ្នាំ ២០២៥។ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ និងសិក្សាការបង្កើតយន្តការថ្មី ដែលសមស្របទៅនឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បន្តសម្របសម្រួលគោលជំហរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបណ្តាយន្តការអន្តរជាតិ។
លោក Albert Chua អនុរដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយថា នឹងបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម និងប្រទេសសមាជិកអាស៊ាន រួមទាំងទីម័រខាងកើតផងដែរ។ ឯកភាពជាមួយសំណើរបស់លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរក្សាស្ថិរភាពសន្តិសុខស្បៀង ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ពង្រីកការតភ្ជាប់ រួមទាំងការតភ្ជាប់អាកាសចរណ៍ និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
* អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសទាំងពីរ នាថ្ងៃទី ២៦ ខែសីហា នៅទីស្នាក់ការក្រសួងការបរទេស លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Albert Chua អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសសិង្ហបុរី បានធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ១៧ នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-សិង្ហបុរី។
ក្នុងឱកាសនេះដែរ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធាន SOM អាស៊ានរបស់វៀតណាម បានទទួលជួបលោក Albert Chua អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសសិង្ហបុរី ប្រធាន SOM អាស៊ានរបស់សិង្ហបុរី៕
បកប្រែដោយ Duy Hoan