leftcenterrightdel
លោកស្រី Le Thi Thu Hang ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Meder Abakirov (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ក្នុងជំនួប លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកៀហ្ស៊ីស៊ីស្ថាន។ លោកស្រីសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ ទំនាក់ទំនងនយោបាយ និងការបរទេសរវាងប្រទេសទាំងពីរមានការវិវឌ្ឍជាវិជ្ជមាន ដោយចំណុចលេចធ្លោគឺដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោក Adylbek Kasymaliev នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន នាខែមីនា ឆ្នាំ២០២៥ និងជំនួបរវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Adylbek Kasymaliev នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថានក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង ធាន ជីន ប្រទេសចិននាខែមិថុនា ឆ្នាំ២០២៥។

លោក Meder Abakirov បានព្រមព្រៀងរក្សាទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរ និងបង្កើនជំនួប ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតជាន់ខ្ពស់ ដើម្បីលើកកម្ពស់ទំនុកចិត្តផ្នែកនយោបាយ បង្កើតមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងសក្តានុពល។

ភាគីទាំងពីរឯកភាពសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចព្រមព្រៀងជំរុញនិងការពារការវិនិយោគ កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ល៕

បកប្រែដោយ Thuy Anh