ដោយមានប្រធានបទ “លើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់គណៈកម្មាធិការបក្ស កសាងផ្នែកការទូតគ្រប់ជ្រុងជ្រោយ ទំនើប វិជ្ជាជីវៈ ជំរុញការត្រួសត្រាយផ្លូវ ដើរតួនាទីសំខាន់ក្នុងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកកសាង និងការពារមាតុភូមិក្នុងយុគសម័យថ្មី” មហាសន្និបាតលើកទី១ នេះ បានប្រព្រឹត្តទៅក្នុងឱកាសខួបលើកទី ៨០ (២៨ សីហា ១៩៤៥ / ២៨ សីហា ២០២៥)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួម និងមានអនុសាសន៍ដឹកនាំមហាសន្និបាត

មានប្រសាសន៍ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃថា ក្នុងអាណត្តិ ២០២០-២០២៥ គណៈកម្មាធិការបក្សនៃក្រសួងការបរទេស បានសាមគ្គី និងខិតខំសម្រេចបានលទ្ធផលដ៏ទូលំទូលាយលើគ្រប់វិស័យនៃការងារ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ មហិច្ឆិតាធំធេង ស្មារតីប្រយុទ្ធ និងផ្លាស់ថ្មីខ្លាំងក្លា។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ស្ថានភាពពិភពលោក និងតំបន់អាចនឹងកាន់តែវិវឌ្ឍយ៉ាងស្មុគស្មាញ ដូច្នេះផ្នែកការទូតត្រូវតែខិតខំជាមួយមធ្យោបាយថ្មី បន្តជំរុញការត្រួសត្រាយផ្លូវ ដើរតួនាទីសំខាន់និងជាស្នូលក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព ការបើកចំហពហុភាគីនីយកម្ម និងការធ្វើពិពិធកម្ម ធ្វើជាមិត្តល្អ និងជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់ ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ព្រមទាំងគប្បីតែធ្វើឱ្យស៊ីជម្រៅដល់របៀបធ្វើ “ការទូតឫស្សី” និងចេះសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ ការវិវឌ្ឍទាំងអស់ក្នុងគ្រប់កាលៈទេសៈ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជាមួយគណៈកម្មាធិការបក្សភាគក្រសួងការបរទេស អាណត្តិ ២០២៥-២០៣០

ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រទេសដោយឈរលើសសរស្តម្ភចំនួនបី៖ លទ្ធិប្រជាធិបតេយ្យសង្គមនិយម សង្គមនិយមនីតិរដ្ឋ សេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយម លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្នែកការទូតចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព កសាងសេដ្ឋកិច្ចឯករាជ្យ ភាពជឿជាក់លើខ្លួនឯង សកម្ម ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ យ៉ាងសំខាន់ និងមានប្រសិទ្ធភាព...។

បកប្រែដោយ Minh Trung