ខួបលើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - កូតឌីវ័រ (ថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥) និងកម្មវិធីផ្លាស់ប្តូរ និងសម្តែងសិល្បៈត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានវប្បធម៌នៃទីក្រុង Abidjan ប្រទេស Côte d'Ivoire។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅ Morocco និងទទួលបន្ទូក Côte d'Ivoire។ លោក Vu Hong Thanh អនុប្រធានរដ្ឋសភា បានចូលរួមពិធីនេះ។

leftcenterrightdel
លោកស្រី Le Kim Quy ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ារ៉ុក និងទទួលបន្ទុក​កូតឌីវ័រ ថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើកទី ៥០​ នៃទំនាក់ទំនងការទូតវៀតណាម-កូតឌីវ័រ

ថ្លែងមតិនៅទីនេះ លោកស្រី Le Kim Quy ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ារ៉ុក និងទទួលបន្ទុកនៅកូតឌីវ័រ បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែវៀតណាម និងកូតឌីវ័រមានភូមិសាស្ត្រនៅឆ្ងាយពីគ្នាក៏ដោយ ក៏តភ្ជាប់គ្នាដោយមានតម្លៃរួមដូចជា ភាពរាក់ទាក់ ឧស្សាហ៍ព្យាយាម បើកទូលាយ និងជំនឿយ៉ាងមុតមាំនាពេលអនាគត។ ការប្រារព្ធពិធីនេះមានគោលបំណងពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ខណៈពេលដែលសម្លឹងឆ្ពោះទៅរកអនាគត ដែលជាអនាគតមួយមានការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅ ភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងមិត្តភាពកាន់តែរឹងមាំ។

leftcenterrightdel
ប្រតិភូថតរូបជុំគ្នា 

ពិធីនេះរួមមានការសម្តែងសុល្បៈចម្រុះពណ៌ ជាមួយនឹងការសំដែងសំលៀកបំពាក់ប្រពៃណី បទចម្រៀងលើកសរសើរភាពស្រស់ស្អាត និងសេចក្តីស្រឡាញ់មាតុភូមិ និងការណែនាំអំពីមុខម្ហូបវៀតណាម ...

បកប្រែដោយ Thanh Cong