នៅក្នុងជំនួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជម្រុញឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ រួមទាំងការបង្កើនដំណើរទស្សនកិច្ច និងជំនួបគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្រិតខ្ពស់ អនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ហើយសហការរៀបចំសកម្មភាពអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son និងលោក Marco Rubio (រូបថត៖ ក្រសួងការបរទេស)

លោក Bui Thanh Son បានស្នើឲ្យសហរដ្ឋអាមេរិកជួយឧបត្ថម្ភវៀតណាមក្នុងការខិតខំប្រឹងប្រែងជម្រុញនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល អភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាខ្ពស់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកបានវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈ និងកិច្ចសហការរបស់សហរដ្ឋអាមេរិកក្នុងការជួយគាំទ្រគម្រោងជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម។

លោក Rubio បានបញ្ជាក់ពីការវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន និងបន្តគាំទ្រវៀតណាមក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម ដោយចាត់ទុកថានេះជាសក្ខីភាពនៃទំនុកចិត្ត និងជានិមិត្តរូបនៃការអភិវឌ្ឍទំនាក់ទំនង។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត និងបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

*ក្នុងជំនួបជាមួយលោកស្រី Kaja Kallas អនុប្រធានរបស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើថា EU ជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដោយដក “កាតលឿង” ចំពោះការនាំចេញអាហារសមុទ្ររបស់វៀតណាម លើកទឹកចិត្តធុរកិច្ចអឺរ៉ុបមកវិនិយោគលើគម្រោងសំខាន់ៗរបស់វៀតណាមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល បរិស្ថាន និងជម្រុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស)

ដោយអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ EU ក្នុងតំបន់ លោកស្រីអនុប្រធាន EC បានឯកភាពថា ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទាញយកផលប្រយោជន៍ពី EVFTA បើកទីផ្សារ និងជម្រុញឲ្យកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្លាស់ប្ដូរថ្មី ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ក្លាយទៅជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

*នៅក្នុងជំនួបជាមួយលោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេស ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រួមចំណែកបង្កើនទំនុកចិត្តនយោបាយ និងបង្កើតកម្លាំងចលករសម្រាប់ជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ៕

បកប្រែដោយ Thuy Anh