អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតឲ្យដឹងអំពីលទ្ធផលនៃកិច្ចប្រជុំ AMM-៥៨ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែកក្កដា នៅប្រទេសម៉ាឡេស៊ី?
លោក Tran Duc Binh ឯកអគ្គរដ្ឋទូត៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើងក្នុងពេលពិសេសមួយ ទាំងបរិបទតំបន់ និងទាំងការអភិវឌ្ឍថ្មីៗក្នុងអាស៊ាន។
យើងកំពុងមើលឃើញពិភពលោកវិវឌ្ឍយ៉ាងស្មុគស្មាញ ពោរពេញទៅដោយបញ្ហាប្រឈម និងឱកាស។ អាស៊ានកំពុងឈានចូលដំណាក់កាលនៃការអភិវឌ្ឍថ្មី ដោយអនុវត្តឯកសារយុទ្ធសាស្ត្រអាស៊ាន ២០៤៥ ដើម្បីតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការ ការតភ្ជាប់យ៉ាងស៊ីជម្រៅ និងការអភិវឌ្ឍរបស់សហគមន៍អាស៊ាន។ ការសម្រេចចិត្តបញ្ចូលទីម័រខាងកើតនៅខែតុលាខាងមុខ ពង្រីកលំហរយុទ្ធសាស្ត្រសម្រាប់តំបន់។ ក្នុងបរិបទនោះ សកម្មភាពថ្នាក់រដ្ឋមន្ត្រីជាង ២០ ទទួលបានជោគជ័យដោយពង្រឹងសាមគ្គីភាពក្នុងប្លុក ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងស្ថាបត្យកម្មតំបន់ និងពិភពលោក។
    |
 |
លោក Tran Duc Binh ឯកអគ្គរដ្ឋទូត ប្រធាននាយកដ្ឋានអាស៊ាន ឆ្លើយសំណួរអំពីលទ្ធផលនៃកិច្ចប្រជុំ AMM-៥៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា (រូបថត៖ baoquocte.vn) |
ទីមួយគឺការបញ្ជាក់ដ៏ភាពរឹងមាំនៃតម្លៃដ៏អស់កល្បនៃស្មារតីសាមគ្គីភាពអាស៊ាន។ សាមគ្គីភាពមិនត្រឹមតែជាការបន្តប្រពៃណីប៉ុណ្ណោះទេ ថែមទាំងពិតជាកម្លាំង និងត្រីវិស័យដែលដឹកនាំអាស៊ានឱ្យជំនះរាល់ភាពខុសគ្នា ឆ្លើយតបនឹងបញ្ហាប្រឈម និងឈរយ៉ាងរឹងមាំក្នុងការប្រឈមមុខនឹងការលំបាក។ ប្រទេសអាស៊ានទាំងអស់បានសង្កត់ធ្ងន់លើសាមគ្គីភាពជាតម្រូវការជាដាច់ខាត់សម្រាប់អាស៊ានក្នុងការរក្សាភាពម្ចាស់ការជាយុទ្ធសាស្ត្រ ជៀសវាងការជាប់នៅក្នុងចរន្តនៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបន្ស៊ាំខ្លួនយ៉ាងសកម្មទៅនឹងពិភពលោកដែលពោរពេញទៅដោយការវិវឌ្ឍយ៉ាងស្មុគស្មាញ។
ចំណុចលេចធ្លោបន្ទាប់នៃកិច្ចប្រជុំទាំងនេះ គឺការគាំទ្រជាប់លាប់សម្រាប់តួនាទីជាមជ្ឈភាពរបស់អាស៊ាន។ ការដែលដៃគូមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅក្នុងតំបន់ នៅតែបន្តបង្ហាញយ៉ាងច្បាស់លាស់បំផុតអំពីភាពរឹងមាំ និងតម្លៃនៃយន្តការដឹកនាំដោយអាស៊ាន។
ដៃគូទាំងអស់បានសម្តែងនូវកិច្ចសន្យារយៈពេលវែងរបស់ពួកគេជាមួយអាស៊ាន និងមានបំណងចង់ពូនជ្រំទំនាក់ទំនងជាមួយអាស៊ានឱ្យអភិវឌ្ឍប្រកបដោយជាក់ស្តែង។ នេះត្រូវបានបង្ហាញនៅក្នុងការចរចា ការពិនិត្យ និងការលើកតម្កើង FTA រវាងអាស៊ាន និងដៃគូដូចជា ចិន អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា កូរ៉េខាងត្បូង និងកាណាដា ដែលរួមចំណែកដល់ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ និងផ្អែកលើច្បាប់។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-កូរ៉េខាងត្បូង លើកទី១៣ បានធ្វើឡើងក្នុងឱកាសនេះ ដោយបញ្ជាក់ជាថ្មីម្តងទៀតនូវកិច្ចសន្យារបស់ដៃគូក្នុងការចាត់ទុកអនុតំបន់មេគង្គជាអាទិភាពក្នុងគោលនយោបាយការបរទេស។ គួរកត់សម្គាល់ថា ប្រទេសទាំងឡាយបានឯកភាពបន្តកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន ឡើងវិញ ហើយបន្តពិភាក្សាអំពីលទ្ធភាពនៃការបន្តកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុនវិញនៅចុងឆ្នាំនេះ។
ការរៀបចំកិច្ចប្រជុំទាំងនេះក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ AMM-៥៨បង្ហាញថា កិច្ចសហប្រតិបត្តិការអនុតំបន់ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងដំណើរការនៃការកសាងសហគមន៍ និងទំនាក់ទំនងការបរទេសរបស់អាស៊ាន រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតរវាងអាស៊ាន និងដៃគូរបស់ខ្លួន។
ជាចុងក្រោយ គឺកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរួមចំណែកកាន់តែច្រើនក្នុងរបៀបវារៈជាសាកល។ សំឡេងរួមរបស់អាស៊ានលើបញ្ហាតំបន់ និងអន្តរជាតិ ចាប់ពីសមុទ្រខាងកើត មីយ៉ាន់ម៉ា រហូតដល់ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ និងសន្តិសុខថាមពល បន្តត្រូវបានគូសបញ្ជាក់ ដោយបញ្ជាក់ពីតួនាទីនាំមុខរបស់អាស៊ានក្នុងការលើកកម្ពស់ពហុភាគីនិយម និងការអនុលោមតាមច្បាប់អន្តរជាតិ។ សន្ធិសញ្ញាជិទស្និទ្ធ និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍បន្តពង្រីកសមាជិកភាពរបស់ខ្លួន ដោយមានការចូលរួមរបស់អ៊ុយរូហ្គាយ និងអាល់ហ្សេរីនៅឆ្នាំនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីដៃគូចំពោះអាស៊ាន ហើយតួនាទីរបស់អាស៊ានបានពង្រីកលើសពីតំបន់។
អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតឲ្យដឹងអំពីការចូលរួម និងការរួមវិភាគទានរបស់វៀតណាមនៅក្នុងកិច្ចប្រជុំទាំងនេះ?
លោក Tran Duc Binh ឯកអគ្គរដ្ឋទូត៖ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានចូលរួម និងរួមចំណែកសំខាន់ៗជាច្រើនចំពោះជោគជ័យនៃកិច្ចប្រជុំទាំងឡាយ បង្ហាញពីស្មារតីនៃភាពម្ចាស់ការ ទំនួលខុសត្រូវ និងការដឹកនាំ។
ជាដំបូង គឺស្មារតីនៃភាពម្ចាស់ការរបស់វៀតណាមចាប់ពីដំណាក់កាលរៀបចំរហូតដល់ពេលចូលរួមកិច្ចប្រជុំ ធ្វើការជាមួយប្រទេសផ្សេងៗដើម្បីបង្កើតឯកសារ រៀបចំរបៀបវារៈតាមប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព” លើកកំពស់អាទិភាពស្របតាមនិន្នាការអភិវឌ្ឍន៍បច្ចុប្បន្ន។ ទិសដៅដែលលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានចែករំលែកនៅក្នុងកិច្ចប្រជុំបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវតម្រូវការជាក់ស្តែង និងកង្វល់រួមរបស់តំបន់ ទន្ទឹមនឹងនោះក៏បានតភ្ជាប់ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស។
ទីពីរ ការរួមវិភាគទានប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមជួយពង្រឹងសាមគ្គីភាព និងការឯកភាពរបស់អាស៊ាន ជាពិសេសសាររបស់លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ស្តីពីតួនាទីរបស់អាស៊ានជា "បង្គោលភ្លើងហ្វារនៃសន្តិភាព"។ ក្នុងបរិបទដែលប្រែប្រួលយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន សារនេះមានសារៈសំខាន់សម្រាប់អាស៊ាន តំបន់ និងពិភពលោក។ បន្ទាប់ពីរយៈពេលជិត ៦០ ឆ្នាំនៃអត្ថិភាព និងការអភិវឌ្ឍ អាស៊ានបានអះអាងខ្លួនឯងថាជាអង្គការតំបន់គំរូមួយទាក់ទងនឹងសាមគ្គីភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ វៀតណាមបានផ្លាស់ប្តូរដោយសុច្ឆន្ទៈជាមួយប្រទេសផ្សេងៗ អំពីបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដូចជាសមុទ្រខាងកើត និងមីយ៉ាន់ម៉ា។ ដោយហេតុនោះ រួមចំណែកពង្រឹងគោលជំហរជាគោលការណ៍ និងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់។
ទី៣ គឺតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម។ ប្រការនេះបង្ហាញដោយការធ្វើជាសហអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពីរជាមួយអង់គ្លេស និងនូវែលសេឡង់។ ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនង វៀតណាមបានផ្តល់យោបល់យ៉ាងសកម្ម និងលើកឡើងទិសដៅថ្មី តភ្ជាប់អាទិភាព និងកង្វល់របស់អាស៊ានជាមួយនឹងប្រៀបខ្លាំងរបស់ដៃគូដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ ដោយហេតុនេះ បង្កើតខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ នាំទំនាក់ទំនងឱ្យកាន់តែជាក់ស្តែងថែមទៀត។
ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូផ្សេងទៀត លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាកម្លាំងចលករដ៏សំខាន់ ដោយស្នើឱ្យប្រើប្រាស់ FTA ដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីលើកកម្ពស់គោលការណ៍ពាណិជ្ជកម្មបើកចំហ សេរី យុត្តិធម៌ និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!
បកប្រែដោយ Huyen Trang