អ្នកយកព័ត៌មាន៖ លោកអនុរដ្ឋមន្ត្រី តើវៀតណាមចូលរួម ICCPR តាំងពីពេលណា ហើយមានការវិវឌ្ឍអ្វីខ្លះ?
លោក Nguyen Thanh Tinh អនុរដ្ឋមន្ត្រី៖ ICCPR គឺជាការកំណត់អន្តរជាតិដ៏សំខាន់បំផុតមួយស្តីពីសិទ្ធិមនុស្ស ដោយមានប្រទេសជាសមាជិកចំនួន ១៧៣។ ICCPR នេះធានានូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាមូលដ្ឋាន ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសន្តិសុខផ្ទាល់ខ្លួន សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិបង្កើតសមាគម ជំនឿ សាសនា សិទ្ធិចូលរួមក្នុងការគ្រប់គ្រងសង្គម។ល។
វៀតណាមបានអញ្ជើញចូលរួមកតិកាសញ្ញានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨២។ នៅក្នុងសម័យសន្ទនាលើកទី ៣ ក្នុងឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសវៀតណាម បានបង្ហាញរបាយការណ៍សម្រាប់រយៈពេល ២០០២-២០១៧។ បន្ទាប់ពីកិច្ចសន្ទនា គណៈកម្មាធិការសិទ្ធិមនុស្សបានធ្វើអនុសាសន៍ជាច្រើន។ វៀតណាមបានអនុវត្តកតិកាយ៉ាងយកចិត្តទុកដាក់ត្រឹមត្រូវ ទន្ទឹមនឹងការកែលម្អច្បាប់ និងពង្រឹងការធានាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក្នុងការអនុវត្តជាក់ស្តែង។
អ្នកយកព័ត៌មាន៖ ក្នុងបរិបទបច្ចុប្បន្ន តើការកសាងនីតិរដ្ឋ សង្គមនិយមនៅវៀតណាមមានសារៈសំខាន់អ្វីដែរ?
លោក Nguyen Thanh Tinh អនុរដ្ឋមន្ត្រី៖ ការធានា និងលើកកំពស់សិទ្ធិមនុស្ស គឺជាទស្សនៈដ៏ត្រឹមត្រូវ និងស៊ីសង្វាក់របស់បក្ស និងរដ្ឋ។ មហាសន្និបាតបក្សលើកទី១៣ បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ប្រជាជនជាស្នូល និងជាកម្មវត្ថុនៃការធ្វើកំណែទំរង់ និងការពារមាតុភូមិ រាល់គោលការណ៍ណែនាំ និងគោលនយោបាយត្រូវតែមានប្រភពចេញពីជីវិត សេចក្តីប្រាថ្នា សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ប្រកាន់យកសេចក្តីសុខ និងភាពរុងរឿងរបស់ប្រជាជន ជាគោលដៅដែលត្រូវខិតខំ” “បក្ស និងរដ្ឋ ផ្សព្វផ្សាយសេចក្តីណែនាំផ្លូវច្បាប់ គោលការណ៍ណែនាំ គោលនយោបាយ និងសិទ្ធិរបស់ប្រជាជន”។
ទាក់ទងនឹងវិស័យយុត្តិធម៌ បក្សកំណត់យ៉ាងច្បាស់នូវគោលដៅកសាងប្រព័ន្ធតុលាការប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ តឹងរឹង និងស្មោះត្រង់ បម្រើជាតិមាតុភូមិ បម្រើប្រជាជន ដោយមានការទទួលខុសត្រូវការពារយុត្តិធម៌ ការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។
នីតិរដ្ឋ គឺមានន័យថាច្បាប់ជាធំបំផុត។ បក្ស និងរដ្ឋរបស់យើងអនុវត្តគោលនយោបាយកសាងរដ្ឋនីតិរដ្ឋ ដើម្បីធានាសិទ្ធិមនុស្ស សេរីភាពបុគ្គល យុត្តិធម៌ និងសមភាព។
សេចក្តីសម្រេចចិត្តលេខ 27-NQ/TW (ឆ្នាំ២០២២) នៃគណៈកម្មាធិការមជ្ឈិមក៏តម្រូវឱ្យបន្តរៀបចំនូវរាល់គោលនយោបាយ និងបទប្បញ្ញត្តិរបស់បក្ស របស់រដ្ឋធម្មនុញ្ញអំពីសិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
សេចក្តីសម្រេចលេខ 66-NQ/TW (២០២៥) នៃការិយាល័យនយោបាយ ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការក្នុងការច្នៃប្រឌិត ការផ្លាស់ប្តូរថ្មីក្នុងការងារកសាង និងអនុវត្តច្បាប់ បង្កើតគុណសម្បត្តិប្រកួតប្រជែង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាសិទ្ធិជាមូលដ្ឋាននៃសេរីភាពអាជីវកម្ម កម្មសិទ្ធិទ្រព្យសម្បត្តិ សេរីភាពក្នុងការធ្វើកិច្ចសន្យា សមភាពក្នុងចំណោមសហគ្រាស និងបញ្ជាក់ថាសេដ្ឋកិច្ចឯកជនគឺជាកម្លាំងជំរុញដ៏សំខាន់បំផុតរបស់ខឿនសេដ្ឋកិច្ចជាតិ។
គោលនយោបាយទាំងនេះ គឺសំដៅធានានូវការអភិវឌ្ឍសង្គមប្រកបដោយចីរភាព សេរីភាព សមភាព សុភមង្គល និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប ពោលគឺធានាបាននូវសិទ្ធិមនុស្សកាន់តែប្រសើរឡើង។
    |
 |
លោក Nguyen Thanh Tinh អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មាន |
អ្នកយកព័ត៌មាន៖ លោកអនុរដ្ឋមន្ត្រី តើគោលនយោបាយខាងលើត្រូវបានអនុវត្តយ៉ាងណា?
លោក Nguyen Thanh Tinh អនុរដ្ឋមន្ត្រី៖ ទស្សនៈចាត់ទុកប្រជាជនជាស្នូល ជាធនធានសំខាន់បំផុតត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់របស់ប្រទេសវៀតណាម។
រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ចែងថា “នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋក្នុងវិស័យនយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌ និងសង្គមត្រូវបានទទួលស្គាល់ គោរព ការពារ និងធានាស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់”។ ទន្ទឹមនឹងនោះ តម្រូវឱ្យមនុស្សគ្រប់រូបគោរពសិទ្ធិអ្នកដទៃ ហើយការអនុវត្តសិទ្ធិមិនត្រូវរំលោភលើផលប្រយោជន៍ជាតិ ជាតិសាសន៍ និងសិទ្ធិស្របច្បាប់របស់អ្នកដទៃឡើយ។
ប៉ុន្មានឆ្នាំមកនេះ រដ្ឋសភាបានចេញច្បាប់ និងសេចក្តីសម្រេចជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ រួមចំណែកក្នុងការអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងការប្តេជ្ញាចិត្តអន្តរជាតិ។ ដំណើរការបង្កើតច្បាប់ក៏ត្រូវបានកែលម្អផងដែរ ដោយមានបទប្បញ្ញត្តិស្តីពីគោលការណ៍ នីតិវិធី និងប្រមូលមតិសាធារណៈដើម្បីធានាសិទ្ធិមុខសញ្ញាដែលរងផលប៉ះពាល់ ក៏ដូចជាធានាសិទ្ធិមនុស្ស និងសិទ្ធិប្រជាពលរដ្ឋ និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្កើតច្បាប់។
លើសពីនេះ ច្បាប់ជាច្រើនស្តីពីការចាត់វិធានការលើការបំពានច្បាប់ ការធានាសន្តិសុខ និងសុវត្ថិភាពសង្គមក៏ត្រូវបានកែលម្អផងដែរ ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើរំលោភសិទ្ធិមនុស្ស។
លើសពីនេះ វៀតណាមក៏បានកែលម្អយ៉ាងសកម្មនូវក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់បុគ្គលម្នាក់ៗទទួលបានសិទ្ធិរបស់ពួកគេក្នុងកម្រិតខ្ពស់បំផុត។ លើសពីនេះ យើងក៏បានបន្តធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌច្បាប់ស្តីពីការរៀបចំស្ថាប័នរដ្ឋផងដែរ។ លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ជំរុញកំណែទម្រង់រដ្ឋបាល ឆ្ពោះទៅគោលដៅខ្ពស់បំផុតក្នុងការបម្រើឱ្យកាន់តែប្រសើរឡើងនូវតម្រូវការរបស់ប្រជាជន អាជីវកម្ម និងសង្គម។
កម្មវិធីគោលដៅជាតិ និងគោលនយោបាយសន្តិសុខសង្គមត្រូវបានចេញជាបន្តបន្ទាប់ ការលើកកម្ពស់ជីវភាពរស់នៅ និងលក្ខខណ្ឌអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការធានា និងលើកកម្ពស់សិទ្ធិមនុស្ស ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
អ្នកយកព័ត៌មាន៖ តើគណៈប្រតិភូវៀតណាមបានត្រៀមលក្ខណៈបែបណាសម្រាប់កិច្ចសន្ទនានាពេលខាងមុខ?
លោក Nguyen Thanh Tinh អនុរដ្ឋមន្ត្រី៖ ក្រសួងយុត្តិធ៌មបានបង្កើតគណៈកម្មាធិការចងក្រងរបាយការណ៍ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធដោយផ្ទាល់ចំពោះខ្លឹមសារនៃអនុសញ្ញា។ សេចក្តីព្រាងកតិកាសញ្ញានេះត្រូវបានពិគ្រោះជាមួយភ្នាក់ងារ និងអង្គការពាក់ព័ន្ធស្របតាមការណែនាំរបស់គណៈកម្មាធិការសិទ្ធិមនុស្ស។
ផ្អែកលើរបាយការណ៍ជាតិលើកទី៤ របស់ប្រទេសវៀតណាម យោងតាមនីតិវិធីរបស់គណៈកម្មាធិការសិទ្ធិមនុស្ស នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការសិទ្ធិមនុស្សបានដាក់ចេញបញ្ជីបញ្ហា នៃការព្រួយបារម្ភចំពោះរបាយការណ៍ ICCPR លើកទី៤ របស់ប្រទេសវៀតណាម។ ក្រសួងយុត្តិធម៌បានសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីរៀបចំរបាយការណ៍ឆ្លើយតប និងផ្ញើជូនគណៈកម្មាធិការក្នុងខែធ្នូ ឆ្នាំ២០២៤។
ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ បានដាក់ជូននាយករដ្ឋមន្រ្តី ដើម្បីអនុម័តលើផែនការការពាររបាយការណ៍ ICCPR លើកទី៤ ដោយបង្កើតក្រុមការងារអន្តរក្រសួង ស្ថាប័ន ដែលមានក្រសួង និងស្ថាប័នចូលរួមចំនួន៩។
ក្រុមការងារនេះបានពិនិត្យយ៉ាងទូលំទូលាយនូវអនុសាសន៍របស់គណៈកម្មាធិការពីឆ្នាំ ២០១៩ បញ្ជីបញ្ហាយកចិត្តទុកដាក់នៅឆ្នាំ ២០២៤ និងរបាយការណ៍ឯករាជ្យជាង ៥០ ពីអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរៀបចំខ្លឹមសារយ៉ាងសកម្ម។
អ្នកយកព័ត៌មាន៖ តើអ្នកអាចចែករំលែកបន្ថែមអំពីគោលដៅ និងផែនការរបស់គណៈប្រតិភូវៀតណាមក្នុងសម័យសន្ទនាបានទេ?
លោក Nguyen Thanh Tinh អនុរដ្ឋមន្ត្រី៖ យើងចាត់ទុកនេះជាឱកាសសម្រាប់វៀតណាមរាយការណ៍អំពីការខិតខំប្រឹងប្រែង និងលទ្ធផលក្នុងការអនុវត្តកតិសញ្ញានេះ។
គណៈប្រតិភូវៀតណាមបានចូលរួមដោយស្មារតីបើកចំហ ស្មោះត្រង់ សហប្រតិបត្តិការ និងស្ថាបនា។ ក្នុងកិច្ចសន្ទនានេះ យើងនឹងផ្តោតទៅលើសារមួយចំនួនដូចជា វៀតណាមកំពុងផ្តោតលើការអនុវត្តរបកគំហើញបដិវត្តន៍ជាច្រើន ដើម្បីនាំឱ្យវៀតណាមឈានចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ រួមទាំងការច្នៃប្រឌិតការងារកសាង និងអនុវត្តច្បាប់ បន្តកសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។
ការពង្រីកលទ្ធិប្រជាធិបតេយ្យ និងការបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងការចូលរួមក្នុងការគ្រប់គ្រងរដ្ឋ ត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ធានានិងការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ វៀតណាមអះអាងថា ខ្លួនឯងជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ធនធានល្អបំផុត ហើយនឹងអាចចាត់វិធានការស្របគ្នាដើម្បីលើកកម្ពស់ ការពារ និងធានាឱ្យបានកាន់តែប្រសើរឡើងនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ...
ចំពោះរាល់បញ្ហាដែលបានលើកឡើង ប៉ុន្តែមិនមានភាពត្រឹមត្រូវអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម យើងប្តេជ្ញាថានឹងមានការពិភាក្សាដោយស្មោះត្រង់ មិនគេចវេសទេ។ ចំពោះខ្លឹមសារច្បាស់លាស់ហើយ យើងនឹងជូនដំណឹងជាបន្ទាន់ រីឯចំពោះបញ្ហាដែលមានព័ត៌មានមិនគ្រប់គ្រាន់ យើងនឹងស្នើឱ្យផ្តល់ព័ត៌មាន សម្រាប់ការត្រួតពិនិត្យ និងឆ្លើយតបនៅពេលក្រោយ។
យើងខ្ញុំក៏កំណត់ផងដែរថា ការចូលរួមក្នុងសម័យសន្ទនាជាមួយស្មារតីបើកចំហចំពោះរាល់បញ្ហាដែលបានលើកឡើង ដើម្បីស្រូបយក និងបន្តផ្សព្វផ្សាយខ្លឹមសារដែលយើងបានធ្វើល្អ។ ទន្ទឹមនឹងនេះ យើងក៏មានវិធីសាស្រ្តសមស្របមួយដើម្បីជំរុញការអនុវត្តកតិសញ្ញានេះឱ្យកាន់តែមានប្រសិទ្ធភាព។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី និងសូមជូនពរគណៈប្រតិភូវៀតណាមទទួលបានជោគជ័យ។
បកប្រែដោយ Minh Trung