ក្រោមប្រធានបទ "ទីក្រុង Da Nang៖ ត្បូងពេជ្រដ៏ភ្លឺស្វាង ទីក្រុងនៃអនាគត" ក្រុមកាំជ្រួច Jiangxi Yangfeng (ប្រទេសចិន) មានសម្តែងជាមួយចម្រៀងតន្ត្រីចំនួន ១០ បទ ក្នុងបំណងសម្ដែងនូវអំណរគុណចំពោះទីក្រុង Da Nang ដែលជាទីក្រុងឆ្នេរសមុទ្រកំពុងអភិវឌ្ឍយ៉ាងខ្លាំង ឆ្ពោះទៅរកអនាគតនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងនវានុវត្តន៍។ ទីក្រុង Da Nang ប្រៀបដូចជា “ត្បូងពេជ្រ” នៅអាស៊ី ដែលជានិមិត្តរូបនៃសន្តិភាព សមាហរណកម្ម និងសេចក្តីប្រាថ្នាដើម្បីឈានទៅសម័យថ្មី។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ការសម្តែងរបស់ក្រុម Jiangxi Yangfeng Art Display (ប្រទេសចិន)

ជាមួយនឹង "សារនៃសន្តិភាព" ក្រុមកាំជ្រួច Z121 Vina Pyrotech របស់វៀតណាម បាននាំមកនូវការសម្តែងដ៏អស្ចារ្យ និងទាក់ទាញភ្នែក។ ក្រុមបានផ្ញើសេចក្តីប្រកាសអំពីគុណតម្លៃដែលវៀតណាមឆ្ពោះទៅ៖ សន្តិភាព និងស្ថិរភាព - មូលដ្ឋានគ្រឹះប្រកបដោយនិរន្តរភាពក្នុងពិភពលោកកំពុងផ្លាស់ប្តូរឥតឈប់ឈរ។

ដោយមានការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ ក្រុម Jiangxi Yangfeng (ប្រទេសចិន) បានឈ្នះជើងឯក ដោយទទួលបានរង្វាន់សរុបចំនួន ២០,០០០ ដុល្លារអាមេរិក។ ក្រុមបាញ់កាំជ្រួច Z121 Vina Pyrotech (វៀតណាម) បានឈ្នះជ័យលាភីលេខ២ ជាមួយនឹងរង្វាន់ ១០,០០០ ដុល្លារ។

នៅរាត្រីផ្តាច់ព្រ័ត្រ គណៈកម្មាធិការរៀបចំបានប្រកាសពានរង្វាន់ "ច្នៃប្រឌិត" សម្រាប់ក្រុម Macedos Pirotecnia (ព័រទុយហ្គាល់)។ ក្រុមបាញ់កាំជ្រួច Da Nang (វៀតណាម) ទទួលបានពានរង្វាន់ “ការសម្ដែងដែលទស្សនិកជនចូលចិត្តបំផុត” ហើយក្រុម Martarello Group S.L.R (អ៊ីតាលី) ទទួលបានពានរង្វាន់ “យថាទស្សន៍”។ រង្វាន់នីមួយៗមានតម្លៃ ៥,០០០ ដុល្លារ៕

បកប្រែដោយ Thanh Cong