ផ្សព្វផ្សាយរូបភាពស្ត្រីវៀតណាមដ៏ឆ្លាតវៃ និងមេត្តា
កប.អនឡាញ - នារសៀលថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ កញ្ញាឯក Ha Truc Linh បវរកញ្ញាវៀតណាមថ្មីឆ្នាំ ២០២៤ កញ្ញា Tran Ngoc Chau Anh បវរកញ្ញាទី ១ កញ្ញា Nguyen Thi Van Nhi បវរកញ្ញារងទី២ បានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន។
ថ្លែងក្នុងសន្និសីទកាសែត អ្នកសារព័ត៌មាន Phung Cong Suong អគ្គនិពន្ធនាយកកាសែត Tien Phong ប្រធានគណៈកម្មាធិការរៀបចំការប្រកួតបវរកញ្ញាវៀតណាមឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា ការប្រកួតបវរកញ្ញាវៀតណាមគឺជាដំណើរមិនត្រឹមតែស្វែងរកភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កើត និងផ្សព្វផ្សាយតម្លៃវិជ្ជមានរបស់ស្ត្រីវៀតណាមទៀតផង។
    |
 |
កញ្ញាឯក Ha Truc Linh បវរកញ្ញាវៀតណាមថ្មីឆ្នាំ ២០២៤ កញ្ញា Tran Ngoc Chau Anh បវរកញ្ញាទី ១ និងកញ្ញា Nguyen Thi Van Nhi បវរកញ្ញារងទី២ |
ចែករំលែកជាមួយអ្នកសារព័ត៌មាន កញ្ញា Ha Truc Linh សម្ដែងនូវបំណងចង់ផ្សព្វផ្សាយគុណតម្លៃល្អដល់សហគមន៍ និងសង្គម។ កញ្ញាអនុសេនីយ៍ត្រី យោធិនអាជីព Tran Ngoc Chau Anh បានចែករំលែកថា ការទទួលគិត្តិនាមជាបវរកញ្ញាទី១ នៃការប្រកួតបវរកញ្ញាវៀតណាមឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ពិសេស និងសំណាងសម្រាប់នាង។ នេះគឺជាឱកាសមួយសម្រាប់នាងផ្សព្វផ្សាយរូបភាពនៃកងទ័ពលោកអ៊ំហូដែលមានវិន័យ និងភាពក្លាហាន ក៏ដូចជារូបភាពនៃស្ត្រីវៀតណាមដ៏ទន់ភ្លន់ និងសុភាពរាបសា។
នាថ្ងៃទី ២ ខែកក្កដា បវរកញ្ញាវៀតណាមឆ្នាំ២០២៤ បវរកញ្ញារងទី ១ និងបវរកញ្ញារងទី២ បានជួបសំណេះសំណាលជាមួយមិត្តអ្នកអានកាសែតនៃកងទ័ពប្រជាជននៅម៉ោង ២:៣០ រសៀល។ កម្មវិធីនេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើកាសែតកងទ័ពប្រជាជនអនឡាញ បណ្ដាញសង្គម Facebook, YouTube, TikTok នៃកាសែតកងទ័ពប្រជាជន៕
បកប្រែដោយ Thuy Anh