DANAFF IV មិនត្រឹមតែជាមហោស្រពភាពយន្តសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយដើម្បីតភ្ជាប់ឧស្សាហកម្មភាពយន្តក្នុងតំបន់ ដោយពង្រីកសកម្មភាពវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងតភ្ជាប់ផលិតកម្មបន្ថែមទៀត។ សកម្មភាពទាំងឡាយនៃមហាស្រពត្រូវបានរៀបចំក្នុងបំណងផ្សព្វផ្សាយភាពយន្ត តភ្ជាប់ផលិតកម្ម និងការសន្ទនាវិជ្ជាជីវៈ រួមចំណែកដល់ការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរយៈពេលវែងសម្រាប់ភាពយន្តវៀតណាម។

leftcenterrightdel
ប្រតិភូចុចប៊ូតុងដើម្បីបើកជាផ្លូវការនូវមហោស្រពភាពយន្តអាស៊ី Da Nang លើកទី៤ (DANAFF IV) (រូបថត៖ VFDA)

នៅក្នុងពិធីប្រកាស DANAFF IV លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង Da Nang បានឲ្យដឹងថា បន្ទាប់ពីត្រូវបានរៀបចំ ៣ ដង DANAFF បានក្លាយជាឱកាសជួបជុំសម្រាប់អ្នកចូលចិត្តភាពយន្ត។ លោកស្រី Nguyen Thi Anh Thi បានបញ្ជាក់ថា ក្រុង Da Nang នឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ការរៀបចំ DANAFF IV ប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងប្រសិទ្ធភាព។ តាមរយៈនោះ រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃទីក្រុង Da Nang ដ៏ស្វាហាប់ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ និងមានសក្តានុពលសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌នៅក្នុងយុគសម័យថ្មី។

តាមគម្រោង DANAFF IV នឹងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ សិល្បករ និងអ្នកជំនាញប្រមាណ ៩០០ នាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិជាង ២០០ នាក់។

ចំណុចលេចធ្លោនៃមហោស្រពភាពយន្តនៅឆ្នាំនេះនៅតែជាការប្រកួតប្រជែងសំខាន់ពីរគឺ ភាពយន្តអាស៊ី និងភាពយន្តវៀតណាម រួមជាមួយនឹងសកម្មភាពផ្សេងៗទៀតផង៕

បកប្រែដោយ Thuy Anh