នៅឆ្នាំនេះ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីសិល្បករ អ្នកថតរូប អ្នករៀបចំពិព័រណ៍ អ្នកជំនាញចំនួន ១៧០ នាក់មកពី ២១ ប្រទេស និងអង្គការវិជ្ជាជីវៈចំនួន២៥។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក៏ប្រព្រឹត្តទៅការតាំងពិព័រណ៍ កិច្ចសន្ទនា ការបង្ហាញមុខសៀវភៅ ការបញ្ចាំងភាពយន្ត...
នៅក្នុងសុន្ទរកថាបើក លោកស្រី Bach Lien Huong នាយិកានៃមន្ទីរវប្បធម៌ និងកីឡាទីក្រុងហាណូយ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថានទូតបារាំងក្នុងជម្រុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់វប្បធម៌រវាងសាធារណរដ្ឋបារាំង និងស្ថានទូត អង្គការអន្តរជាតិ មជ្ឈមណ្ឌលវប្បធម៌បរទេសនៅវៀតណាម រួមចំណែកដល់ការបង្កើនការផ្លាស់ប្តូរវប្បធម៌ ការយោគយល់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
បកប្រែដោយ Thuy Anh
Type the code from the image