មហោស្រពភាពយន្ត Star Nha Ease ដែលជាព្រឹត្តិការណ៍ភាពយន្តវៀតណាមតែមួយគត់នៅចក្រភពអង់គ្លេស ទើបតែបានបើកលើកទី ២ នៅរោងកុន Rich Mix ទីក្រុងឡុងដ៍។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកតម្កើងភាពយន្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់វប្បធម៌សម្រាប់សហគមន៍ជនវៀតណា នៅប្រទេសអង់គ្លេសទៀតផង។ មហោស្រពឆ្នាំនេះផ្តោតជាពិសេសទៅលើសម័យផ្លាស់ប្តូរថ្មី ជាមួយនឹងភាពយន្តកម្រ ដែលមិនចាក់បញ្ចាំងនៅចក្រភពអង់គ្លេស។

leftcenterrightdel
ផ្ទាំងប៉ាណូផ្សព្វផ្សាយភាពយន្ត "ច្រៀងក្នុងរសៀលដែលមានភ្លៀងធ្លាក់" (ឆ្នាំ១៩៩០) (រូបថត៖ vnanet.vn)

ភាពយន្ត "ច្រៀងក្នុងរសៀលដែលមានភ្លៀងធ្លាក់" (ឆ្នាំ១៩៩០) របស់អ្នកដឹកនាំរឿង Tran Phuong ជាស្នាដៃដែលតម្កល់ទុកក្នុងបណ្ណសារអស់រយៈពេល ៣៥ ឆ្នាំត្រូវបានចាក់បញ្ចាំង។ ទស្សនិកជនក៏មានឱកាសទស្សនាការសម្ដែងសិល្បៈតាមរយៈវីដេអូតន្ត្រី "For the Honour" ដែលសម្ដែងដោយតារារ៉េប Jianbo និង DJ Nammy Wams។

មហោស្រពនេះនឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ខែសីហាឆ្នាំ២០២៥ នៅក្នុងទីក្រុងធំៗចំនួនបីរបស់ចក្រភពអង់គ្លេស រួមមានទីក្រុងឡុងដ៍ ទីក្រុងប៊ឺមីងហាំ និងទីក្រុង Manchester ។ ក្នុងក្របខណ្ឌនៃមហោស្រព ការតាំងពិព័រណ៍ " Rewind and Reframe" (ពីថ្ងៃទី ៣ ខែកក្កដា ដល់ថ្ងៃទី ១៣ ខែសីហា) នឹងបង្ហាញផ្ទាំងប៉ាណូផ្សព្វផ្សាយភាពយន្តវៀតណាម៕

បកប្រែដោយ Thuy Anh