កម្មវិធីនេះបានប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ដែលរៀបចំដោយនាយកដ្ឋានភាពយន្ត (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) និងទីភ្នាក់ងារសហព័ន្ធរុស្ស៊ី សម្រាប់ខ្លឹមសារសោតទស្សន៍ (ROSKINO)។

សប្តាហ៍ភាពយន្ត បានចាក់បញ្ចាំងភាពយន្តរុស្ស៊ីចំនួន ៥ រឿងដែលផលិតពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥។ យោងតាមគណៈកម្មាធិការរៀបចំ ភាពយន្តមួយចំនួនត្រូវបានទទួលបានពានរង្វាន់ក្នុងមហោស្រពភាពយន្តអន្តរជាតិ។ ប្រធានបទនៃសប្តាហ៍ភាពយន្តនៅឆ្នាំនេះគឺ "រំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា និងលើកតម្កើងភាពយន្តរុស្ស៊ី"។

leftcenterrightdel
ពិធីបើកសប្តាហ៍ភាពយន្តរុស្ស៊ីនៅវៀតណាមឆ្នាំ២០២៥ (រូបថត៖ baovanhoa.vn)

នេះជាសកម្មភាពក្នុងក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការវប្បធម៌វៀតណាម-រុស្ស៊ី ដំណាក់កាល ២០២៥-២០២៧ ដែលត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី ក្នុងខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងឆ្ពោះទៅខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី។

មានប្រសាសន៍ក្នុងពិធីបើក លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ភាពយន្តគឺជាវិស័យមួយនៃកិច្ចសហប្រតិបត្តិការដែលរួមចំណែករក្សា និងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា សប្តាហ៍ភាពយន្តត្រូវបានប្រព្រឹត្តទៅនៅពេលដែលប្រទេសទាំងពីរមានសកម្មភាពរំលឹកដ៏សំខាន់ជាច្រើនក្នុងឆ្នាំ២០២៥៕

បកប្រែដោយ Thuy Anh