សប្តាហ៍ភាពយន្តប៉ូឡូញនៅវៀតណាមឆ្នាំ២០២៥
កប.អនឡាញ - នៅយប់ថ្ងៃទី ៥ ខែធ្នូ នៅមជ្ឈមណ្ឌលបញ្ចាំងភាពយន្តជាតិ (ទីក្រុងហាណូយ) សប្តាហ៍ភាពយន្តប៉ូឡូញនៅវៀតណាម២០២៥ ត្រូវបានបើកជាផ្លូវការ។ សប្តាហ៍ភាពយន្តនេះត្រូវបានរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
នៅក្នុងពិធីបើក លោក Grzegorz Napieralski តំណាងក្រុមសមាជិកសភាមិត្តភាពប៉ូឡូញ-វៀតណាម និងក្រុមសហភាពអន្តរសភានៃសភាប៉ូឡូញ បានវាយតន្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ និងវប្បធម៌ទាំងពីរក៏មានភាពជិតស្និទ្ធគ្នា។ ប្រជាជនប៉ូឡូញ និងប្រជាជនវៀតណាមទាំងពីរសុទ្ធតែគោរពចំពោះឯករាជ្យភាព និងស្រឡាញ់វប្បធម៌របស់ខ្លួន ក៏ដូចជាយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយប្រជាជាតិដទៃទៀត។
    |
 |
|
លោក Dang Tran Cuong ប្រធាននាយកដ្ឋានភាពយន្តវៀតណាម ថតរូបជាមួយភ្ញៀវ និងតំណាងមកពីសមាគមអ្នកផលិតភាពយន្តប៉ូឡូញ (រូបថត៖ vietnamplus.vn) |
គណៈកម្មការរៀបចំបានឲ្យដឹងថា ខ្សែភាពយន្តចំនួន ៧ ត្រូវបានចាក់បញ្ចាំងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៩ ខែធ្នូ នៅទីក្រុងហាណូយ បន្ទាប់មកបន្តចាក់បញ្ចាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងហូជីមិញ។ ខ្សែភាពយន្តទាំង៧ ត្រូវបានផលិតដោយវិធីសាស្រ្តទំនើប ស្គ្រីបដ៏ទាក់ទាញ ក្នុងគោលបំណងបង្ហាញពីការអាណិតអាសូរ និងសេចក្តីស្រឡាញ់រវាងមនុស្សនិងមនុស្ស។
ទស្សនិកជនអាចទទួលបានសំបុត្រភាពយន្តដោយឥតគិតថ្លៃនៅលើគេហទំព័រ chieuphimquocgia.com.vn ឬទទួលបានសំបុត្រដោយផ្ទាល់នៅមជ្ឈមណ្ឌលបញ្ចាំងភាពយន្តជាតិ (ទីក្រុងហាណូយ) ឬគេហទំព័រ cinestar.com.vn នៃរោងកុន Cinestar Hai Ba Trung ក្នុងទីក្រុងហូជីមិញ៕
បកប្រែដោយ Thuy Anh