លោកនាយករដ្ឋមន្ត្រីផ្ញើលិខិតអបអរសាទរដល់តារាចម្រៀង Nguyen Duc Phuc ដែលឈ្នះជើងឯកការប្រកួតតន្ត្រីអន្តរជាតិ Intervision ឆ្នាំ២០២៥
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានផ្ញើលិខិតអបអរសាទរដល់តារាចម្រៀង Nguyen Duc Phuc ដែលបានឈ្នះជើងឯកការប្រកួតតន្ត្រីអន្តរជាតិ Intervision ឆ្នាំ២០២៥។
ក្នុងលិខិត លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ និងស្នាដៃឆ្នើមរបស់តារាចម្រៀង Duc Phuc ជាមួយនឹងការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍នូវបទចម្រៀង “Phu Dong Thien Vuong” បំផុសគំនិតពីបទកំណាព្យ “ឬស្សីវៀតណាម” ដែលបាននិទានរឿងអំពីកម្លាំងនៃសាមគ្គីភាព ស្មារតីមិនចេះចុះញ៉មនិងសេចក្តីប្រាថ្នាងើបឈានឡើងរបស់ប្រជាជាតិវៀតណាម។ ស្នាដៃនេះមិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់តារាចម្រៀង Duc Phuc ផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរួមនៃតន្ត្រីសហសម័យ និងវប្បធម៌វៀតណាមទៀតផង។
    |
 |
អនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់តារាចម្រផង Duc Phuc នៅ Intervision ឆ្នាំ២០២៥ (រូបថត៖ sb.by) |
លោកនាយករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ជ័យជំនះនៅ Intervision ២០២៥ នឹងជាកម្លាំងចលករសម្រាប់តារាចម្រៀង Duc Phuc និយាយដោយឡែក និងសិល្បករវៀតណាមនិយាយរួម បន្តលើកកំពស់ទេពកោសល្យរបស់ខ្លួន ច្នៃប្រឌិតដោយឥតឈប់ឈរ រួមចំណែកយ៉ាងសកម្មដល់ឧស្សាហកម្មតន្ត្រីរបស់ប្រទេសជាតិ ហើយផ្សព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ពិភពលោក។
មុននោះ នាយប់ថ្ងៃទី ២០ ខែកញ្ញា នៅកីឡដ្ឋាន Live Arena ក្នុងទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី តារាចម្រៀង Nguyen Duc Phuc តំណាងវៀតណាម បានឈ្នះជើងឯកនៃការប្រកួតតន្ត្រីអន្តរជាតិ Intervision ២០២៥៕
តាម vovworld.vn