មហោស្រពភាពយន្តឯកសារអ៊ឺរ៉ុប-វៀតណាមលើកទី ១៥៖ “បុណ្យភាពយន្ត” ចម្រុះពណ៌
កប.អនឡាញ - មហោស្រពភាពយន្តឯកសារអឺរ៉ុប-វៀតណាមលើកទី ១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែកញ្ញា នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយមានភាពយន្ដចំនួន ១៨ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជាច្រើននៃវប្បធម៌ និងសង្គមសហសម័យ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហភាពសមាគមវិទ្យាស្ថានវប្បធម៌និងស្ថានទូតអឺរូប (EUNIC) និងរោងភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិម។
    |
 |
មហោស្រពភាពយន្តឯកសារអ៊ឺរ៉ុប-វៀតណាមលើកទី ១៥៖ “បុណ្យភាពយន្ត” ចម្រុះពណ៌ |
ឆ្នាំនេះ មហោស្រពបានឆ្លុះបញ្ចាំងខ្សែភាពយន្តចំនួន ១៤ មកពីប្រទេសចំនួន ៧ រួមមាន អូទ្រីស អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស ស៊ុយអែត បែលហ្សិក (Wallonia-Brussels) អ៊ីស្រាអែល រួមជាមួយនឹងភាពយន្ដចំនួន ៤ មកពីប្រទេសវៀតណាម។ ខ្សែភាពយន្ដឆ្លុះបណ្ចាំងអំពីការអប់រំ កុមារ បរិស្ថាន ការអភិរក្សវប្បធម៌ ហើយភាពយន្ដជាច្រើនដែលទទួលពានរង្វាន់ក្នុងមហោស្រពភាពយន្ដអន្តរជាតិ។
ពិធីបើកនឹងប្រព្រឹត្ដទៅនាយប់ថ្ងៃទី ១២ ខែកញ្ញា នៅទីក្រុងហាណូយ ដោយការបើកដោយបញ្ចាំងភាពយន្ដ “ដំណើរនៃសេចក្តីស្រឡាញ់” របស់វៀតណាមស្តីអំពីអ្នកស្ម័គ្រចិត្តបានរួមដំណើរជាមួយអ្នកជំងឺជួបការលំបាក និងខ្សែភាពយន្តអ៊ីតាលី “ក្រដាស៖ ពិធីបុណ្យតែងខ្លួន Fano” ដែលនាំទស្សនិកជនទៅកាន់បរិយាកាសពិធីបុណ្យដ៏រស់រវើក។
មហោស្រពនេះគឺជាឱកាសមួយសម្រាប់អ្នកស្រលាញ់ភាពយន្តឯកសារ ហើយទន្ទឹមនឹងនោះក៏ជាកន្លែងសម្រាប់រោងភាពយន្តក្នុងស្រុកផ្លាស់ប្តូរបទពិសោធន៍ជាមួយសហសវិកអន្តរជាតិ៕
បកប្រែដោយ Pham Diep