សាលារៀននៅទូទាំងប្រទេសវៀតណាមបើកបវេសនកាលឆ្នាំសិក្សាថ្មី
កប.អនឡាញ - នៅថ្ងៃទី ៥ ខែកញ្ញា សាលារៀននៅទូទាំងប្រទេសបានបើកបវេសនកាលឆ្នាំសិក្សាថ្មី
    |
 |
ឪពុកម្តាយជាប្រជានេសាទ និងតំណាងអាជ្ញាធរតំបន់ពិសេស Co To និងកងកម្លាំងប្រដាប់អាវុធនៅកោះ Tran អញ្ជើញចូលរួមពិធីបើកបវេសន កាលឆ្នាំសក្សាថ្មីនៅសាលា Dao Tran |
នៅខេត្ត Quang Ninh សិស្ស ៣៦០,០០ នាក់ នៅគ្រឹះស្ថានអប់រំ ៦៤០ បានចាប់ផ្ដើមឆ្នាំសិក្សាថ្មី។ អ្នកគ្រូ Pham Thi Hoa គ្រូបង្រៀននៅសាលាមត្តេយ្យ Dao Tran នៃសាលាបឋមសិក្សា Thanh Lan តំបន់ពិសេស Co To បានចែករំលែកថា៖ “ប៉ុន្មានថ្ងៃកន្លងមក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមានអារម្មណ៍សប្បាយចិត្ដក្នុងឆ្នាំសិក្សាថ្មី។ លោកគ្រូ អ្នកគ្រូ នឹងខិត្ដខំប្រឹងប្រែងលើកកម្ពស់គុណភាពបង្រៀននិងសិក្សា ជួយបង្កើនចំណេះដឹងសម្រាប់សិស្សានុសិស្ស។
នៅខេត្ត Dien Bien ថ្វីត្បិតតែទើបតែជួបគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ ដែលបណ្ដាលឱ្យបរិវេណសាលាទាំងមូលលិចលង់ក្នុងជម្រៅជាង ៣ ម៉ែត្រ ហើយតុ កៅអី សៀវភៅនិងឧបករណ៍បង្រៀនទាំងអស់ត្រូវខូចខាតទាំងស្រុងក៏ដោយក៏សិស្សានុសិស្សជាង ៥០០ នាក់ និងលោកគ្រូអ្នកគ្រូ នៅអនុវិទ្យាល័យអន្ដេវាសិកជនជាតិ Chieng So ឃុំ Muong Luan បានជំនះការលំបាកដើម្បីរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។
លោកគ្រូ Nguyen Danh Hy នាយកសាលា បានឲ្យដឹងថា “សាលាបានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពីសហគមន៍ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ បានជម្នះការលំបាកក្រោយទឹកជំនន់ និងធានាបាននូវសម្ភារៈបរិក្ខារសម្រាប់ស្វាគមន៍សិស្សានុសិស្សចូលរៀនវិញ បើកឆ្នាំសិក្សាថ្មីតាមការគ្រោងទុក”។
រួមជាមួយសិស្សានុសិស្សទូទាំងប្រទេស ថ្ងៃទី៥ ខែកញ្ញា សិស្សានុសិស្សនៅកោះ Sinh Ton (តំបន់ពិសេស Truong Sa ខេត្ត Khanh Hoa) ក៏បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ផងដែរ។
បកប្រែដោយ Pham Diep