ក្រុមពីរមកពីទ្វីបពីរ និងវប្បធម៌ពីរ គឺកាណាដា និងចិន បានតភ្ជាប់ទស្សនិកជនរាប់ម៉ឺននាក់ជាមួយនឹងពន្លឺត្រចះត្រចង់ចែងចង់ និងសូរសំឡេងតន្ត្រីបង្កើនភាពសប្បាយរីករាយ។

លោក Patrick Chadonnet តំណាងក្រុមកាំជ្រួចកាណាដា បានចែករំលែកថា ការសម្តែងក្រោមចំណងជើងថា “Stardust” បង្ហាញពីសារអំពីក្តីសុបិនរបស់មនុស្សជាតិ។ ក្រុមកាំជ្រួចកាណាដាចង់បង្ហាញពីអត្ថន័យនោះទៅកាន់ទស្សនិកជន ដោយសង្ឃឹមថា តាមរយៈការសម្តែងនោះ ក្តីស្រមៃរបស់មនុស្សគ្រប់គ្នានឹងក្លាយជាការពិត។

leftcenterrightdel
ការសម្តែងក្រោមចំណងជើងថា "Stardust" ដោយក្រុមកាំជ្រួចមកពីប្រទេសកាណាដា

ទន្ទឹមនឹងនេះដែរ ក្រុមកាំជ្រួច Jiangxi Yanfeng មកពីប្រទេសចិនបានជ្រើសរើសការរៀបរាប់រឿងមួយដែលពោរពេញទៅដោយលក្ខណៈទិសបូព៌ា។

ទស្សនិកជនមិនត្រឹមតែបានទស្សនាការបាញ់កាំជ្រួចដ៏ល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានជ្រួតជ្រាបនៅក្នុងលំហរតន្ត្រីដ៏រស់រវើក ដោយមានការចូលរួមពីសិល្បករជាតិ និងអន្តរជាតិរាប់រយនាក់ទៀតផង៕

បកប្រែដោយ Huyen Trang