នាយប់ថ្ងៃទី ១៣ មិថុនា នៅខេត្ត Vinh Long គណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានសម្របសម្រួលជាមួយគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈវៀតណាម - កម្ពុជា។ កម្មវិធីនេះស្ថិតក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២៥។ ក្នុងកម្មវិធី សិល្បករមកពីខេត្ត Vinh Long បានសំដែងស្នាដៃសិល្បៈតាមលក្ខណៈក្នុងស្រុក។ សិល្បករ និងតារាសម្ដែងនៃក្រុមសិល្បៈកម្ពុជាបានសម្ដែងស្នាដៃជាច្រើនជាវប្បធម៌របស់ប្រទេស និងប្រជាជនកម្ពុជា
បកប្រែដោយ Duy Hoan
Type the code from the image