ពិព័រណ៍រូបថតអំពីវៀតណាមនៅសួនពិភពលោកទីក្រុង Berlin
កប.អនឡាញ - ពិព័រណ៍រូបថតអំពីវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់បានប្រព្រឹត្តទៅនៅសួនពិភពលោកទីក្រុង Berlin ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃ១៣ ខែកក្កដា។
ព្រឹត្តិការណ៍នេះរៀបចំដោយនាយកដ្ឋានវិចិត្រសិល្បៈ ការថតរូប និងពិព័រណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) និងស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់។ រូបថតចំនួន ៥០ សន្លឹកអំពីមនុស្ស វប្បធម៌ និងទេសភាពធម្មជាតិនៃប្រទេសវៀតណាម របស់អ្នកថតរូបវៀតណាម និងអ្នកថតរូបអាល្លឺម៉ង់ Götz Peter Reichelt ត្រូវបានតាំងបង្ហាញនៅសួនពិភពលោកទីក្រុង Berlin។
    |
 |
រូបថតចំនួន ៥០ ស្លឹកអំពីប្រជាជន វប្បធម៌ និងទេសភាពវៀតណាម ត្រូវបានតាំងបង្ហាញនៅសួនពិភពលោកទីក្រុង Berlin (រូបថត៖ vnanet.vn) |
យោងតាមលោក Ngo Tuan Phong អនុប្រធាននាយកដ្ឋានវិចិត្រសិល្បៈ ថតរូប និងពិព័រណ៍ ប្រធានក្រុមបេសកកម្មនៃនាយកដ្ឋានដែលបំពេញទស្សនកិច្ចនៅទីក្រុង Berlin ដើម្បីរៀបចំពិព័រណ៍នោះ រូបថតចំនួន ៥០ ស្លឹកដែលដាក់តាំងបង្ហាញ បានបង្ហាញអំពីវៀតណាមដ៏ស្រស់ស្អាត ដែលបាននិងកំពុងសម្រេចបានសមិទ្ធិផលដ៏ធំធេង អភិវឌ្ឍ សមាហរណកម្ម និងឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិ។
លោកបានសម្តែងក្តីសង្ឃឹមថា ពិព័រណ៍នេះនឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈរវាងប្រទេសទាំងពីរ ជាស្ពាននិងឱកាសដើម្បីជួយសហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ និងអ្នកដែលស្រឡាញ់វៀតណាម យល់កាន់តែច្បាស់អំពីប្រទេស និងប្រជាជនវៀតណាម៕
បកប្រែដោយ Thuy Anh