ភ្ញៀវទេសចរច្រើនកុះករចូលរួមទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាមឆ្នាំ២០២៥
កប.អនឡាញ - នាថ្ងៃទី ១៩ ខែមេសា នៅភូមិវប្បធម៌និងទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម (តំបន់ទេសចរណ៍ Dong Mo នៅទីរួមខេត្ដ Son Tay ទីក្រុងហាណូយ) ប្រព្រឹត្តទៅសកម្មភាពដ៏គួរចាប់អារម្មណ៍ជាច្រើន ក្នុងឱកាសទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាមឆ្នាំ២០២៥ ដោយមានការចូលរួមពីសិប្បកររាប់រយនាក់មកពីជនជាតិ Mong ជនជាតិ Muong ជនជាតិ Ede ជនជាតិ Kho Mu ជនជាតិខ្មែរ... និងភ្ញៀវទេសចរ។