រួមចំណែកផ្សព្វផ្សាយតម្លៃប្រពៃណី និងអត្តសញ្ញាណវប្បធម៌វៀតណាម
កប.អនឡាញ - ព្រឹត្តិការណ៍ពហុវប្បធម៌មួយបានប្រព្រឹត្តទៅនៅចុងសប្តាហ៍មុននៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា។ ក្នុងឱកាសនេះ សហគមន៍ជនវៀតណាមនៅទីនេះបានបង្ហាញវប្បធម៌ទទួលទានតែ និងតុតែមានរាងចាប៊ីខ្សែពីរ (Dan Nguyet) ដែលជានិមិត្តរូបនៃសិល្បៈ និងប្រពៃណីវៀតណាម រួមចំណែកបង្កើតពណ៌វប្បធម៌ផ្សេងៗគ្នានៅក្នុងទីក្រុងនេះ។
ពែងតែបានក្លាយជាស្ពានដែលជួយមិត្តភ័ក្តិកាណាដា ឬអ្នកទេសចរដែលចូលរួមក្នុងពិធីបុណ្យវប្បធម៌នេះ យល់កាន់តែច្បាស់អំពីទំនៀមទម្លាប់ និងវប្បធម៌ទទួលទានតែរបស់ប្រជាជនវៀតណាម។
    |
 |
សិប្បករ Nguyen Ngoc Tuan (ឆ្វេង) ឆុងតែសម្រាប់អ្នកទស្សនានៅស្តង់វៀតណាមក្នុងពិធីបុណ្យពហុវប្បធម៌ |
ពែងតែ និងស្លឹកតែបាននិទានរឿងអំពីតំបន់ដាំតែ អ្នកដាំតែ និងផ្នែកមួយនៃវប្បធម៌របស់ប្រជាជនវៀតណាម។ ក្លិនស្លឹកតែក្លាយជាការអញ្ជើញមិត្តអន្តរជាតិមកលេងប្រទេសវៀតណាម។
នេះជាលើកដំបូងហើយដែលសហគមន៍ជនវៀតណាមនៅកាណាដាចូលរួមព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌នេះ។ ការសម្តែងសិល្បៈទទួលទានតែ និងរូបភាពតុតែដែលមានលក្ខណៈពិសេស បានក្លាយទៅជានិមិត្តរូបរបស់ប្រជាជនវៀតណាម រួមចំណែកបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ និងផ្សព្វផ្សាយតម្លៃប្រពៃណីរបស់វៀតណាមទៅកាន់ពិភពលោក៕
បកប្រែដោយ Thanh Cong