leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងឧត្តមសេនីយ៍ត្រី Pavel Muraveiko ត្រួតពលកងកិត្តិយសកងទ័ពប្រជាជនវៀតណាម

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈនូវស្ថានភាព ពិភពលោក និងតំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា អាស៊ានគឺជាកត្តាស្នូលក្នុងការកំណត់និម្មាបនកម្មតំបន់ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ វៀតណាមគាំទ្រ និងរួមជាមួយនឹងសមាជិករបស់ខ្លួន ពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន ពង្រឹងសាមគ្គីភាពនិងឯកភាពក្នុងប្លុក បង្រួមភាពខុសគ្នានិងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា។

អំពីសមុទ្រខាងកើត វៀតណាមបន្តដោះស្រាយរាល់ការខ្វែងគំនិតគ្នានៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982); អនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់បញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកឧត្តមសេនីយ៍ត្រី Pavel Muraveiko

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមអនុវត្ដគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ វៀតណាមគឺជាមិត្ត ជាដៃគូដែលគួរឲ្យទុកចិត្ត និងជាសមាជិកសកម្ម និងទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ "៤ មិន " ដើម្បីផលប្រយោជន៍រួម ដើម្បីការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើ ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធក្នុងការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងគ្រប់លំដាប់ថ្នាក់; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ រក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធានៃប្រទេសទាំងពីរ។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលនិងកីឡាយោធា ហើយបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិ ដែលរៀបចំដោយភាគីនីមួយៗ។ ព្រមទាំងសិក្សាស្រាវជ្រាវលើវិស័យសហប្រតិបត្ដិការដែលមានសក្តានុពលផ្សេង ដូចជាវិទ្យាសាស្ត្រយោធា និងវេជ្ជសាស្ត្រយោធា។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជឿជាក់ថា ដំណើរទស្សនៈកិច្ចលើកនេះនឹងរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក ព្រមទាំងរួមចំណែកដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងបេឡារុស្ស ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី Pavel Muraveiko បានបញ្ជាក់ថា វៀតណាមនិងបេឡារុស្ស គឺជាប្រទេសពីរដែលមានភាពស្រដៀងគ្នាជាច្រើន ដោយបានឆ្លងកាត់ការតស៊ូដណ្ដើមឯករាជ្យ និងរំដោះជាតិ។ ព្រមទាំងកត់សម្គាល់នូវលទ្ធផលវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក  ហើយអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើនណាស់; លោកឧត្តមសេនីយ៍ត្រី Pavel Muraveiko ឯកភាពជាមួយទស្សនៈនិងការវាយតម្លៃរបស់វៀតណាមអំពីស្ថានភាពពិភពលោក និងតំបន់។ ព្រមទាំងអះអាងថា បេឡារុស្សត្រៀមខ្លួនជាស្រេចដើម្បីកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានគោលនយោបាយមិត្តភាពដើម្បីការអភិវឌ្ឍរួមគ្នាដើម្បីស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក។

* នៅព្រឹកថ្ងៃទី២០ ខែតុលា លោកឧត្តមសេនីយ៍ត្រី Pavel Muraveiko និងគណៈប្រតិភូបេឡារុស្ស បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅផ្លូវ Bac Son និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព។

បកប្រែដោយ Pham Diep