ក្នុងពិធីនេះ ដោយទទួលការផ្ទេរសិទ្ធិពីប្រធានរដ្ឋ  លោកឧត្តមសេនីយ៍ទោ Nguyen Van Gau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ ដល់កាសែតកងទ័ពប្រជាជន។

leftcenterrightdel
 
leftcenterrightdel
ដោយទទួលការផ្ទេរសិទ្ធិពីប្រធានរដ្ឋ លោកឧត្តមសេនីយ៍ទោ Nguyen Van Gau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ ដល់កាសែតកងទ័ពប្រជាជន

ថ្លែងសុន្ទរកថាក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo លេខាគណៈកម្មាធិការបក្ស អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនបានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក កម្មាភិបាល និងអ្នកសារព័ត៌មានជាច្រើនជំនាន់នៃកាសែតកងទ័ពប្រជាជនបានស្មោះត្រង់ លះបង់ និងរួមចំណែកកសាងកត្តានយោបាយស្មារតីសម្រាប់កងទ័ព និងប្រជាជនទាំងក្នុងសម័យសង្គ្រាម និងសម័យសន្តិភាព។

មានប្រសាសន៍ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានលើកសរសើរ ទទួលស្គាល់ និងអបអរសាទរចំពោះសមិទ្ធិផលដ៏រុងរឿងរបស់កាសែតកងទ័ពប្រជាជនក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

លើកឡើងពីស្ថានភាពពិភពលោក តំបន់ និងក្នុងប្រទេសក្នុងប៉ុន្មានឆ្នាំខាងមុខ លោកឧត្តមសេនីយ៍ឯក Truong Thien To បានសង្កត់ធ្ងន់ថា កាសែតកងទ័ពប្រជាជនត្រូវតែរក្សានូវឫទ្ធានុភាពនយោបាយ ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវការតម្រង់ទិសមនោគមវិជ្ជារបស់បក្ស បន្តអះអាងនូវតួនាទីត្រួសត្រាយផ្លូវលើរណសិរ្សព័ត៌មានមនោគមវិជ្ជា ចូលរួមចំណែកជាមួយកងទ័ពទាំងមូល អនុវត្តភារកិច្ចកសាង និងការពារមាតុភូមិប្រកបដោយជោគជ័យ។

ដើម្បីបំពេញភារកិច្ចក្នុងស្ថានភាពថ្មីប្រកបដោយជោគជ័យ លោកឧត្តមសេនីយ៍ឯក Truong Thien To បានស្នើឱ្យគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំ និងកម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ បុគ្គលិក និងយុទ្ធជននៃកាសែតកងទ័ពប្រជាជន បន្តពង្រឹងការដឹកនាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច សារាចរ និងសេចក្តីសន្និដ្ឋានរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ស្តីពីភារកិច្ចសារព័ត៌មាន និងការផ្សព្វផ្សាយ គម្រោងកសាងកាសែតកងទ័ពប្រជាជនទៅជាទីភ្នាក់ងារសារព័ត៌មានពហុមេឌៀសំខាន់នៅឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។ លើកកំពស់ស្មារតីបដិវត្តន៍ និងប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម ឬទ្ធានុភាពនិងឆន្ទៈរបស់យុទ្ធជនដែលកាន់ប៊ិច អត្តសញ្ញាណ និងម៉ាកយីហោរបស់កាសែតកងទ័ពប្រជាជន ដើម្បីដាស់តឿននូវសក្ដានុពល ភាពឆ្នៃប្រឌិត ទំនួលខុសត្រូវ សេចក្តីស្រឡាញ់វិជ្ជាជីវៈរបស់កម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ ខិតខំប្រឹងប្រែងរួមចំណែកបញ្ញាក្នុងការងារសារព័ត៌មាន៕

បកប្រែដោយ Huyen Trang