“ពេលទទួលទានបាយមួយពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន” នៅតំបន់ពិសេស Con Dao
កប.អនឡាញ - នាថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានការពារតំបន់លេខ ៦ - តំបន់ពិសេស Con Dao (បញ្ជាការដ្ឋានទីក្រុងហូជីមិញ) បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមតំបន់ពិសេស Con Dao រៀបចំកម្មវិធី “ពេលទទួលទានបាយពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន”។
នៅក្នុងកម្មវិធី ថ្នាក់ដឹកនាំមូលដ្ឋាន កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ បានទទួលទានអាហារជាមួយប្រជាជនក្នុងមូលដ្ឋានជាង ១៥០នាក់ ព្រមទាំងទៅសួរសុខទុក្ខ លើកទឹកចិត្ត ស្វែយល់គំនិត សេចក្តីប្រាថ្នា និងចែករំលែកការលំបាកជាមួយប្រជាជន។
    |
 |
កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានការពារទប់ទល់តំបន់លេខ ៦-តំបន់ពិសេស Con Dao ទទួលទានអាហារពេលល្ងាចជាមួយប្រជាជន |
មានប្រសាសន៍ក្នុងកម្មវិធី លោក Nguyen Anh Nhut អនុលេខាអចិន្ត្រៃយ៍ ប្រធានក្រុមប្រឹក្សាប្រជាជនតំបន់ពិសេស Con Dao បានបញ្ជាក់ថា៖ “ពេលអាហារពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន” បង្ហាញពីការយកចិត្តទុកដាក់ និងការថែទាំរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងអង្គភាពកងកម្លាំងប្រដាប់អាវុធចំពោះគ្រួសារដែលជួបការលំបាក តាមរយៈសកម្មភាពជាក់ស្តែង និងជាក់លាក់។
លោក Nguyen Anh Nhut ក៏បានស្នើឲ្យស្ថាប័ន អង្គភាព និងបញ្ជាការដ្ឋានការពារទប់ទល់តំបន់លេខ ៦ - តំបន់ពិសេស Con Dao បន្តរក្សា និងពង្រីកកម្មវិធីនាពេលខាងមុខ រៀបចំនៅតំបន់លំនៅដ្ឋាន ក្លាយជាស្ពានតភ្ជាប់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធជាមួយប្រជាជន។ អាស្រ័យហេតុនេះ រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៅលើកោះដាច់ស្រយាល៕
បកប្រែដោយ Huyen Trang