លោក To Lam អគ្គលេខាបក្ស លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញចូលរួម និងមានប្រសាសន៍ក្នុងពិធីនេះ។ អញ្ជើញចូលរួមពិធីនេះ ក៏មានវត្តមានរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋផងដែរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍ក្នុងពិធី

ដើម្បីសម្រេចភារកិច្ចឲ្យបានល្អក្នុងស្ថានភាពថ្មី លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យផ្នែកស៊ើបការសម្ងាត់ការពារជាតិ បន្តអនុវត្តឱ្យបានល្អនូវតួនាទីជាភ្នាក់ងារស៊ើបការសម្ងាត់យុទ្ធសាស្ត្ររបស់បក្ស រដ្ឋ និងភ្នាក់ងារស៊ើបការសម្ងាត់យោធាឯកទេសនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស។ ផ្នែកស៊ើបការសម្ងាត់ការពារជាតិត្រូវតែវាយតម្លៃស្ថានភាព កំណត់គោលការណ៍ យុទ្ធសាស្ត្រ និងដោះស្រាយករណីនានា ខិតខំលើកកំពស់គុណភាពប្រតិបត្តិការបន្ថែមទៀត និងរក្សាការជឿទុកចិត្តពិសេសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពចំពោះផ្នែកស៊ើបការសម្ងាត់ការពារជាតិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូនៅក្នុងពិធី

លើសពីនេះ ផ្នែកស៊ើបការសម្ងាត់ការពារជាតិត្រូវតែយកចិត្តទុកដាក់លើការកសាងជួរកម្មាភិបាលស៊ើបការសម្ងាត់បដិវត្តន៍ កសាងជួរកម្មាភិបាលដោយមានឫទ្ធានុភាពនយោបាយរឹងមាំ មានចក្ខុវិស័យ និងការត្រិះរិះវិជ្ជាជីវៈមុតស្រួច មានចំណេះដឹងជំនាញ សក្តិសមនឹងបេសកកម្ម ភារកិច្ច  បំពេញតាមតម្រូវការភារកិច្ចនាពេលបច្ចុប្បន្ន និងអនាគត៕

បកប្រែដោយ Thanh Cong