លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី១៤ ខែតុលា នៅទីក្រុងវៀងច័ន្ទន៍ (ឡាវ) លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ បន្ទាប់មក លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone។