ក្នុងជំនួបនេះ  លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមផ្តល់អាទិភាពទាក់ទាញការវិនិយោគបរទេសដោយផ្តោតសំខាន់ យកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការការពារបរិស្ថាន ជាលក្ខណៈវិនិច្ឆ័យវាយតម្លៃចម្បង; មានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យឧស្សាហកម្ម និងវិស័យ ដូចជា៖ ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិច ឧស្សាហកម្មគាំទ្រ គ្រឿងបន្លាស់វេជ្ជសាស្ត្រ។ល។

leftcenterrightdel
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីបានទទួលជួបគណៈប្រតិភូនៃក្រុមហ៊ុន TCL គ្រុបដឹកនាំដោយលោក Wang Cheng អគ្គនាយក ។ រូបថត៖ VGP

នេះក៏ជាឧស្សាហកម្ម និងវិស័យ ដែលក្រុមហ៊ុន TCL  មានបទពិសោធន៍ និងភាពខ្លាំងជាច្រើន។ លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុននេះផ្ទេរបច្ចេកវិទ្យា និងដំណាក់កាលផលិតកម្មសមស្របដល់ដៃគូវៀតណាម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងផលិតកម្ម។

អាស្រ័យលើនេះ ក្រុមហ៊ុន TCL  អាចគាំទ្រ និងតភ្ជាប់កាន់តែជិតស្និទ្ធជាមួយសហគ្រាសវៀតណាម។ រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តថានឹងរួមដំណើរជានិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេសជាទូទៅ និងវិនិយោគិនចិនជាពិសេស ដើម្បីអនុវត្តសកមភាពវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៅវៀតណាម៕

បកប្រែដោយ Duy Hoan