វៀតណាមជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់ទួរគី
កប.អនឡាញ - ដើម្បីជ្រៀតចូលទៅក្នុងទីផ្សារទួរគី ចាំបាច់ត្រូវបង្កើតយន្តការដើម្បីអង្គការវិញ្ញាបនប័ត្រហាឡាល់នៃប្រទេសទាំងពីរឱ្យទទួលស្គាល់គ្នាទៅវិញទៅមក។
នាពេលថ្មីៗនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅទួរគី និងគណៈកម្មាធិការសេដ្ឋកិច្ចការបរទេសទួរគី បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវិដេអូស្តីពី "កិច្ចសហប្រតិបត្តិការហាឡាល់រវាងវៀតណាម និង ទួរគី៖ ស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យ"។ ចូលរួមសិក្ខាសាលានេះ មានតំណាងស្ថាប័នពាក់ព័ន្ធ និងធុរកិច្ចជាច្រើននៃប្រទេសទាំងពីរ។
មតិយោបល់ក្នុងសិក្ខាសាលាបានឲ្យដឹងថា ដើម្បីជ្រៀតចូលទីផ្សារទួរគី ចាំបាច់ត្រូវបង្កើតយន្តការដើម្បី អង្គការវិញ្ញាបនប័ត្រហាឡាល់នៃប្រទេសទាំងពីរទទួលស្គាល់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ រៀបចំវគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ស្តីពីស្តង់ដារហាឡាលអន្តរជាតិសម្រាប់អង្គភាពអាជីវកម្ម ក៏ដូចជាសហករណ៍។
រដ្ឋាភិបាលវៀតណាមបានអនុវត្តកម្មវិធីជាច្រើនដើម្បីគាំទ្រដល់អង្គភាពអាជីវកម្មក្នុងការលើកកំពស់សមត្ថភាពផលិតកម្ម ស្តង់ដារគុណភាព និងវិញ្ញាបនបត្រហាឡាល ព្រមទាំងបានសហការយ៉ាងសកម្មជាមួយអង្គការអន្តរជាតិ ដើម្បីសម្រួលទំនិញវៀតណាមចូលទីផ្សារម៉ូស្លីម។
វៀតណាមកំពុងបង្កើតជាបណ្តើរៗនូវប្រព័ន្ធអេកូឡូស៊ីហាឡាលពេញលេញ មិនត្រឹមតែបម្រើការនាំចេញទៅកាន់ប្រទេសមូស្លីមប៉ុណ្ណោះទេ ថែមទាំងមានបំណងចង់កសាងវៀតណាមទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតកម្ម កែច្នៃ និងសេវាកម្មហាឡាល់នៅអាស៊ីអាគ្នេយ៍៕
បកប្រែដោយ Duy Hoan