ថ្លែងមតិនៅវេទិកានេះ លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគរវាងវៀតណាម និងចិននាពេលកន្លងមកនេះ ទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ និងក្លាយទៅជាចំណុចភ្លឺដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Thanh Binh ឯកអគ្គរដ្ឋទូត ថ្លែងសុន្ទរកថាបើកវេទិកា (រូបថត៖ vov.vn)

លោកឯកអគ្គរដ្ឋទូតបានអះអាងថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់។ ទាក់ទិននឹងការវិនិយោគ វៀតណាមលើកទឹកចិត្តធុរកិច្ចចិនពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនការវិនិយោគលើវិស័យដូចជា នវានុវត្តន៍ កំណើនបៃតង ការធ្វើបរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ ការអប់រំ។ល។ ចំពោះវិស័យទេសចរណ៍ វៀតណាមតែងតែស្វាគមន៍ភ្ញៀវទេសចរចិនមកទស្សនានៅវៀតណាម ទស្សនាទេសភាពដ៏ស្រស់ស្អាត ស្វែងយល់អំពីប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង ភាពរួសរាយរាក់ទាក់របស់ប្រជាជន និងសុវត្ថិភាពនៃប្រទេសជាតិ។

ខាងភាគីចិន លោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលចិន-អាស៊ាន បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការចិន-វៀតណាម ដើរតួនាទីជាគំរូ និងរួមចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការចិន-អាស៊ាន។ យោងតាមលោក Shi Zhongjun ភាគីទាំងពីរចាំបាច់ត្រូវទាញយកសក្តានុពលពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការវិនិយោគ រួមចំណែកជាវិជ្ជមានក្នុងការជំរុញដំណើរការទំនើបកម្មនៃភាគីទាំងពីរ និងក្នុងតំបន់។

នៅក្នុងវេទិកានេះ កម្មាភិបាល និងធុរកិច្ចវៀតណាមបានបង្ហាញអំពីបរិយាកាសវិនិយោគ ធុរកិច្ច និងទេសចរណ៍នៅមូលដ្ឋាន ព្រមទាំងផ្លាស់ប្តូរ និងឆ្លើយសំណួររបស់ប្រតិភូចិន៕

បកប្រែដោយ Thuy Anh