លោកស្រី Nguyen Thi Ngoc Diep អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានឲ្យដឹងថា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល សហគមន៍ជនជាតិចិននៅទីក្រុង Can Tho មានចំនួនជាច្រើន។ នាពេលកន្លងមកនេះ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់បក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជន ក៏មានការរួមចំណែកពីសហគមន៍ជនជាតិចិនដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា ជាមួយនឹងសក្តានុពលអភិវឌ្ឍន៍ ទីក្រុង Can Tho ចាំបាច់ត្រូវមានការរួមដំណើរ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូអន្តរជាតិ។ ជាពិសេស ក្នុងវិស័យកសិកម្ម ទីក្រុងកំពុងទាក់ទាញការវិនិយោគលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃផលិតផលកសិកម្ម ការនាំចេញកសិផល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការអភិវឌ្ឍកំពង់ផែសមុទ្រ។ល។ ទីក្រុង Can Tho កំពុងខិតខំក្លាយជាទីក្រុងអេកូឡូស៊ី ទីក្រុងទំនើបដែលពោរពេញទៅដោយអត្តសញ្ញាណស្ទឹងទន្លេ ហើយស្ថិតក្នុងបញ្ជីទីក្រុងអភិវឌ្ឍនៅអាស៊ី និងជាទីក្រុងឆ្លាតវៃ និងគួររស់នៅរបស់ប្រទេសវៀតណាមនៅឆ្នាំ២០៥០។

តាងនាមគណៈប្រតិភូ លោកអគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសង្ឃឹមថានឹងស្វែងយល់ពីឱកាសវិនិយោគនៅទីក្រុង Can Tho។ នៅពេលអនាគត ធុរកិច្ចចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងរួមដំណើរក្នុងការអភិវឌ្ឍទីក្រុង។ ក្នុងនាមជាមជ្ឈមណ្ឌល logistics ដ៏ធំនៃតំបន់ដីសណ្ដទន្លេ Cuu Long គណៈប្រតិភូបានស្នើឲ្យបើកជើងហោះហើរ ដើម្បីជំរុញពាណិជ្ជកម្មរវាងទីក្រុង Can Tho និងប្រទេសចិន។ ទន្ទឹមនឹងនោះ ស្នើឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការដឹកជញ្ជូនទំនិញ ការអភិវឌ្ឍទេសចរណ៍។ល៕

បកប្រែដោយ Thuy Anh