វៀតណាម - អង់គ្លេស សហការអភិវឌ្ឍឧស្សាហកម្ម semiconductor
កប.អនឡាញ - អង្គភាពអាជីវកម្ម និងស្ថាប័ននានារបស់ចក្រភពអង់គ្លេសបានសម្តែងនូវសុច្ឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការ និងត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរ និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មយុទ្ធសាស្ត្រ។
កាលពីម្សិលមិញ (១៨ សីហា) នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានសម្របសម្រួលជាមួយស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម រៀបចំ “វេទិកា Semiconductor វៀតណាម - អង់គ្លេស”។
    |
 |
លោក Vu Quoc Huy នាយក NIC ថ្លែងក្នុងវេទិកា - រូបថត៖ NIC |
ថ្លែងមតិក្នុងវេទិកា លោក Vu Quoc Huy នាយក NIC បានឲ្យដឹងថា វៀតណាមកំពុងប្រឈមមុខនឹងដំណាក់កាលអភិវឌ្ឍន៍សំខាន់ សំដៅឆ្ពោះទៅរកគោលដៅកំណើនប្រកបដោយនិរន្តរភាពដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល ដែលក្នុងនោះ semiconductors ត្រូវបានកំណត់ថាជាឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ។ វៀតណាមប្តេជ្ញារួមដំណើរជាមួយនិងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្ម និងអង្គការអន្តរជាតិ រួមទាំងដៃគូមកពីចក្រភពអង់គ្លេស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ និងអភិវឌ្ឍន៍ ផលិតកម្ម និងអាជីវកម្មនៅវៀតណាម។
លោក Iain Frew ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម មានជំនឿថា ប្រទេសទាំងពីរនឹងបង្កើតការប្តេជ្ញាចិត្តសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ធ្វើឱ្យវិស័យ semiconductor ក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងវៀតណាម-អង់គ្លេស។
នៅក្នុងវេទិកានេះ ធុរកិច្ច វិទ្យាស្ថាន និងសាលារៀននៃភាគីទាំងពីរក៏មានឱកាសជួបប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរព័ត៌មាន ស្វែងរកដៃគូ និងកសាងទំនាក់ទំនងសហប្រតិបត្តិការ។ អង្គភាពអាជីវកម្ម និងអង្គការនានារបស់ចក្រភពអង់គ្លេសបានសម្តែងនូវសុច្ឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការ និងត្រៀមខ្លួនជាស្រេចដើម្បរួមដំណើរ និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មយុទ្ធសាស្ត្រ ដូចជាគ្រឿងអេឡិចត្រូនិក និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍៕
បកប្រែដោយ Duy Hoan