ក្រោមប្រធានបទ "ខេត្ត Lao Cai និងខេត្ត យូណាន - តភ្ជាប់និងអភិវឌ្ឍ" ពិព័រណ៍ឆ្នាំនេះ គឺជាការផ្លាស់ប្តូរពាណិជ្ជកម្មប្រចាំឆ្នាំរវាងតំបន់ចងសម្ព័ន្ធមេត្រីភាពជាយុទ្ធសាស្ត្រពីរ គឺខេត្ត Lao Cai (វៀតណាម) និងខេត្ត យូណាន (ប្រទេសចិន) ព្រមទាំង បង្កើនការចូលរួមរបស់បណ្តាមូលដ្ឋាននៅតំបន់ភាគពាយ័ព្យ (វៀតណាម) និងតំបន់ភាគនិរតី (ប្រទេសចិន)។

leftcenterrightdel
គណៈកម្មាធិការរៀបចំផ្ដល់ព័ត៌មានអំពីកម្មវិធីនៃពិព័រណ៍

ពិព័រណ៍បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Kim Thanh សង្កាត់ Lao Cai ខេត្ត Lao Cai។ នេះជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មដ៏សំខាន់ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិស្ដីពីការជំរុញពាណិជ្ជកម្មឆ្នាំ២០២៥ និងកម្មវិធីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងផ្សព្វផ្សាយទេសចរណ៍ខេត្ត Lao Cai។

ក្នុងជំនួបនេះ លោក Nguyen Viet Cuong នាយករងនៃនាយកដ្ឋានហិរញ្ញវត្ថុខេត្ត Lao Cai បានចែករំលែកថា ពិព័រណ៍នេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីស្ថាប័ន និងសហគ្រាសក្នុង និងក្រៅប្រទេសជាង ២៥០ ដោយមានស្តង់ពី ៥០០ ដល់ ៥៥០។ សហគ្រាសវៀតណាមនឹងមានឱកាសផ្សព្វផ្សាយផលិតផល តភ្ជាប់ដើម្បីលក់ទំនិញ ស្វែងរកដៃគូរ និងពង្រីកទីផ្សារ ជាពិសេសទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏ធំ មានសក្តានុពល៕

បកប្រែដោយ Thuy Anh