វៀតណាម និងចិនជំរុញការអនុវត្តគម្រោងផ្លូវដែក
កប.អនឡាញ - តបតាមការអញ្ជើញរបស់គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ចិន គណៈប្រតិភូអន្តរវិស័យដឹកនាំដោយលោក Nguyen Danh Huy អនុរដ្ឋមន្ត្រីក្រសួងសំណង់ ប្រធានអនុគណៈកម្មការវៀតណាមបានចូលរួមកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការផ្លូវដែកវៀតណាម-ចិន ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែកញ្ញា។
កិច្ចប្រជុំនេះសំដៅអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម-ចិន លើការពង្រឹងកិច្ចសហប្រតិបត្តិការ ពន្លឿនវឌ្ឍនភាពនៃគម្រោងផ្លូវដែកតភ្ជាប់វៀតណាម និងចិន អនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងផ្លូវដែកប្រឡោះស្តង់ដារតភ្ជាប់វៀតណាម និងចិន អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសំណង់វៀតណាម និងគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ចិន ស្តីពីការបង្កើតគណៈកម្មាធិការការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការផ្លូវដែក វៀតណាម-ចិន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តគម្រោង។
    |
 |
ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការផ្លូវដែកវៀតណាម-ចិន |
នៅក្នុងកិច្ចប្រជុំ លោក Nguyen Danh Huy អនុរដ្ឋមន្ត្រីក្រសួងសំណង់ បានសង្កត់ធ្ងន់លើសារៈសំខាន់ និងតួនាទីនៃកិច្ចសហប្រតិបត្តិការផ្លូវដែកក្នុងទំនាក់ទំនងយុទ្ធសាស្ត្ររួមដែលត្រូវបានបង្កើតឡើងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ការបង្កើតគណៈកម្មាធិការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការផ្លូវដែក វៀតណាម-ចិន នៅខែមេសា ឆ្នាំ២០២៥ បានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំមួយ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃប្រទេសទាំងពីរ។
នៅខាងក្រៅកិច្ចប្រជុំ លោក Nguyen Danh Huy អនុរដ្ឋមន្ត្រីមានជំនួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីការសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម និងចិន។ ក្រសួងសំណង់វៀតណាម និងក្រសួងពាណិជ្ជកម្មចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជំនួយបច្ចេកទេស៕
បកប្រែដោយ Huyen Trang