នេះជាលើកដំបូងដែលស្ថានទូតវៀតណាម និងការិយាល័យពាណិជ្ជកម្មវៀតណាមរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងសហគ្រាសជាង ៤០ នៃប្រទេសទាំងពីរដែលប្រតិត្តិការក្នុងវិស័យចែកចាយ លក់រាយ នាំចូលកផលិតផលសិកម្ម អាហារ និងពាណិជ្ជកម្មអេឡិចត្រូនិច។

leftcenterrightdel
លោក Nong Duc Lai មានប្រសាសន៍ក្នុងសន្និសីទ (រូបថត៖ vnanet.vn)

ក្នុងសន្និសីទ លោក Nong Duc Lai ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសចិនបានមានប្រសាសន៍ថា សកម្មភាពនេះមានគោលបំណងបើកទូលាយទីផ្សារនៅតំបន់ភាគខាងជើង ដែលពោរពេញដោយសក្តានុពល និងមានតម្រូវការខ្ពស់របស់ប្រទេសចិន។

តំណាងភាគីចិន លោកនាយកមជ្ឈមណ្ឌលស្រាវជ្រាវផលិតផលស្រស់សម្រាប់ខ្សែសង្វាក់លក់រាយ មានប្រសាសន៍ថា ចំនួនសហគ្រាសដែលចូលរួមលើសពីការរំពឹងទុក៖ "អ្នកគ្រប់គ្រងការទិញបួននាក់មកពីក្រុមហ៊ុន Pangdonglai បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពនេះ ជាពិសេសថ្នាក់ដឹកនាំ Wumart បានជួបពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ផ្លែឈើ និងជលផលវៀតណាមភ្លាមៗ។ ឥឡូវនេះ ទុរេនវៀតណាមបានកាន់កាប់ចំណែកទីផ្សារដ៏ធំ ជាមួយនឹងអត្រាកំណើនដ៏រឹងមាំ”។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាទីផ្សារនាំចេញឈានមុខគេរបស់វៀតណាម ជាពិសេសសម្រាប់ផលិតផលកសិកម្ម និងជលផល។ បច្ចុប្បន្ននេះ ទំហំនៃការនាំចូលផលិតផលកសិកម្មរបស់ប្រទេសចិនសម្រេចបានជាង ២៣០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះ ទំនិញជិត ១០ មុខ ហើយចំណូលនៃការនាំចូលប្រចាំឆ្នាំសម្រេចបានជាង ១០ ពាន់លានដុល្លារ៕

បកប្រែដោយ Thuy Anh