វៀតណាម-កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្រ
កប.អនឡាញ - សិក្ខាសាលានេះបង្កើតឱកាស និងជាការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពសម្រាប់ទីភ្នាក់ងារគ្រប់គ្រង អ្នកជំនាញ និងធុរកិច្ចនៃប្រទេសវៀតណាម និងកូរ៉េខាងត្បូង។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តរវាងវៀតណាម និងកូរ៉េខាងត្បូងនោះ សមាគមឧបករណ៍វេជ្ជសាស្ត្រវៀតណាម សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ឧស្សាហកម្មពេទ្យកូរ៉េខាងត្បូង និងក្រុមហ៊ុនភាគហ៊ុនរួម Duc Tam TDG បានរៀបចំសិក្ខាសាលា “ទិវាឧបករណ៍វេជ្ជសាស្ត្រវៀតណាម - កូរ៉េខាងត្បូង ឆ្នាំ ២០២៥”។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ និងទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។
    |
 |
សិក្ខាសាលា “ទិវាឧបករណ៍វេជ្ជសាស្ត្រវៀតណាម - កូរ៉េខាងត្បូង ២០២៥” នឹងប្រព្រឹត្តទៅនាថ្ងៃទី ៤ និងទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងហាណូយ។ រូបថត៖ គណៈកម្មការរៀបចំ |
សិក្ខាសាលានេះមានការចូលរួមពីឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរសុខាភិបាលហាណូយ តំណាងមន្ទីរពេទ្យ និងសហគ្រាសខាងសុខាភិបាលមកពីប្រទេសកូរ៉េខាងត្បូង និងវៀតណាម ...
សិក្ខាសាលានេះបង្កើតឱកាស និងជាការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពសម្រាប់ទីភ្នាក់ងារគ្រប់គ្រង អ្នកជំនាញ និងធុរកិច្ចមកពីវៀតណាម និងកូរ៉េខាងត្បូង។ ប្រតិភូដែលចូលរួមសិក្ខាសាលានឹងពិភាក្សា ចែករំលែកបទពិសោធន៍ និងស្វែងរកដៃគូយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល៕
បកប្រែដោយ Thanh Cong