ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃសន្និសីទអន្ដរជាតិ “Global National Entrepreneurship Forum” - វេទិកាវិនិយោគសកល និងចាប់ផ្តើមអាជីវកម្មសកល។ វេទិកានេះបានតភ្ជាប់សហគមន៍ធុរកិច្ច វិនិយោគិន អ្នកជំនាញ និងទីភ្នាក់ងារគ្រប់គ្រងក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ដន៍។ ទន្ទឹមនឹងនោះ ប្រតិភូទាំងឡាយបានផ្តោតលើការពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មជាតិ ក្នុងបរិបទនៃការធ្វើបរិវត្ដកម្មឌីជីថលនិងសកលភាវូបនីយកម្ម។ នេះក៏ជាកន្លែងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ជាពិសេសលើវិស័យ logistics ថាមពល បច្ចេកវិទ្យាព័ត៌មាន ពាណិជ្ជកម្មអេឡិចត្រូនិក សុខាភិបាល និងការអប់រំ។

leftcenterrightdel
លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមថ្លែងក្នុងវេទិកា (រូបថត៖ ViNen) 

ថ្លែងក្នុងវេទិកានេះ លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែរីកចម្រើនរវាងវៀតណាម និងអាស៊ែបៃហ្សង់។ ទាក់ទិននឹងពាណិជ្ជកម្ម នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី ១០០ លានដុល្លារ ដែលបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងក្លា និងសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅមានច្រើន។

ជាមួយគ្នានោះ សេដ្ឋកិច្ចនៃប្រទេសទាំងពីរមានការបំពេញបន្ថែមគ្នាទៅវិញទៅមក វៀតណាមមានប្រៀបខ្លាំងក្នុងការនាំចេញផលិតផលឧស្សាហកម្មធុនស្រាល និងផលិតផលកសិផលគុណភាពខ្ពស់ ក្នុងនោះ វាយនភណ្ឌកាត់ដេរ និងកសិកម្ម គឺជាឧស្សាហកម្មដែលអាចជំរុញការនាំចេញទៅកាន់អាស៊ែបៃហ្សង់។ ផ្ទុយទៅវិញ អាស៊ែបៃហ្សង់ មានសក្តានុពលក្នុងការផ្គត់ផ្គង់ឱ្យវៀតណាមនូវផលិតផលដូចជាប្រេងឆៅ និងកប្បាស វត្ថុធាតុដើមសម្រាប់បំរើវាយនភណ្ឌ កាត់ដេរ ក៏ដូចជាផលិតផលដែលទីផ្សារវៀតណាមមានតម្រូវការ។

លោក Elnur Aliyev អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ បានលើកឡើងថា អាស៊ែបៃហ្សង់ និងវៀតណាមបានមានកិច្ចព្រមព្រៀងលើសេវាកម្មអាកាស និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ហើយនៅខែឧសភា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នាថ្មីស្តីពីបច្ចេកវិទ្យា និងអភិវឌ្ឍន៍ឌីជីថល។ កិច្ចសហប្រតិបត្តិការនេះសមនឹងចក្ខុវិស័យដ៏ទូលំទូលាយរបស់អាស៊ែបៃហ្សង់ក្លាយជាមជ្ឈមណ្ឌលមួយក្នុងតំបន់។

ជាមួយនឹងការរំពឹងក្លាយទៅជាវេទិកាតភ្ជាប់យុទ្ធសាស្ត្ររវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ វេទិកាធុរកិច្ចវៀតណាមនិងអាស៊ែបៃហ្សង់ឆ្នាំ ២០២៥ គឺជាសក្ខីភាពមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រីកការទូតសេដ្ឋកិច្ច។ ជាងនេះទៅទៀត វេទិកាធុរកិច្ចវៀតណាមនិងអាស៊ែបៃហ្សង់ នឹងជាស្ពានតភ្ជាប់យុទ្ធសាស្ត្រ បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនិងវិនិយោគ អភិវឌ្ឍបច្ចេកវិទ្យា និងពាណិជ្ជកម្មរវាងវៀតណាមនិងអាស៊ែបៃហ្សង់ក្នុងដំណាក់កាលថ្មី រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងស្វាហាប់នៃខឿនសេដ្ឋកិច្ចទាំងពីរ៕

បកប្រែដោយ Pham Diep