leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា

នារសៀលថ្ងៃទី១ ខែកញ្ញា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមខួបលើកទី៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

នៅទីនេះ ភាគីទាំងពីរបានអះអាងថាតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ ភាគីទាំងពីរមានគោលបំណងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារនាពេលខាងមុខ។

leftcenterrightdel
ប្រតីភូទាំង​ឡាយ​ថតរូប​ជុំគ្នា

មេដឹកនាំទាំងពីរបានឯកភាពបន្តលើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ហើយត្រួតពិនិត្យនិងជំរុញក្រសួង ស្ថាប័ន និងមូលដ្ឋាននានា និងសហគ្រាសនៃប្រទេសទាំងពីរឱ្យអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពរបស់ស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសក្នុងការកសាង ប្រព័ន្ធច្បាប់ និងការត្រួតពិនិត្យការអនុវត្តច្បាប់ និងរួមចំណែកដល់ការសម្រេចចិត្តសំខាន់ៗរបស់ប្រទេសនីមួយៗ។

បកប្រែដោយ Duy Hoan