មានប្រសាសន៍នៅក្នុងពិធី លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានអះអាងថា បដិវត្តន៍ខែសីហា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងអត្ថន័យអន្តរជាតិយ៉ាងជ្រាលជ្រៅ ដែលជាជ័យជំនះនៃកម្លាំងមហាសាមគ្គីភាពជាតិ ប្រពៃណីស្នេហាជាតិ។

leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងពិធី (រូបថត៖ vnanet.vn)

លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ជ័យជំដ៏មហិមា និងសមិទ្ធិផលដ៏ធំធេងរបស់ប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ត្រូវបានប្រជាជនលើពិភពលោក និងមិត្តអន្តរជាតិលើកសរសើរយ៉ាងខ្លាំង ក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជាតិក្នុងដំណើរការលើកកម្ពស់ឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ នាំប្រទេសឈានចូលយុគសម័យថ្មី ពោលគឺយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា។

leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vnanet.vn)

យោងតាមលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ស្ថានទូតវៀតណាម រួមជាមួយនឹងការរួមដំណើរ និងការសម្របសម្រួលរបស់សមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាម-កម្ពុជា និងសហគមន៍អាណិកជនវៀតណាមនៅក្នុងតំបន់ តែងតែបំពេញបានយ៉ាងល្អនូវភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន រួមចំណែកពង្រឹង និងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

មានប្រសាសន៍នៅក្នុងពិធី លោក Sim Chy ប្រធានសមាគមខ្មែរ-វៀតណាមប្រចាំកម្ពុជា បានបញ្ជាក់ថា ពិធីរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ មិនត្រឹមតែជាឱកាសរំលឹកអតីតកាលដ៏រុងរឿងប៉ុណ្ណោះទេ ថែមទាំងជាប្រភពកម្លាំងចិត្តដ៏រឹងមាំសម្រាប់មនុស្សគ្រប់រូបក្នុងការបន្តកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ រួមចំណែកធ្វើឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍ និងវិបុលភាព។

leftcenterrightdel
លោក Sim Chy ប្រធានសមាគមខ្មែរ-វៀតណាមប្រចាំកម្ពុជា មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vnanet.vn)

យោងតាមលោក Sim Chy តាំងពីយូរយារណាស់មកហើយ សហគមន៍អាណិកជនវៀតណាមដែលរស់នៅកម្ពុជា តែងតែមានភាពស្និទ្ធស្នាល រស់នៅសុខដុមរមនាជាមួយសហគមន៍ផ្សេងៗ ហើយតែងតែមានស្មារតីស្នេហាជាតិ ក្រឡេកមើលឫសគល់ ជម្នះរាល់ការលំបាក និងបញ្ហាប្រឈម ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកធនធានមនុស្ស និងសម្ភារៈសម្រាប់បុព្វហេតុបដិវត្តន៍វៀតណាមគ្រប់សម័យកាល។

leftcenterrightdel
ប្រតិភូចូលរួមពិធី (រូបថត៖ vnanet.vn)

ដោយលើកកម្ពស់ស្មារតីនោះ ប្រធានសមាគមខ្មែរ-វៀតណាមប្រចាំកម្ពុជាបានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ពិសេសរបស់សមាគមគឺផ្សព្វផ្សាយ និងចលនាសហគមន៍ឱ្យគោរពតាមច្បាប់របស់កម្ពុជា រស់នៅដោយសុខដុមរមនាជាមួយសហគមន៍ផ្សេងៗ ហើយតែងតែរក្សាប្រពៃណី និងអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់វៀតណាម សាមគ្គី ស្អិតរមួតក្នុងសហគមន៍ ធ្វើអាជីវកម្ម រួមចំណែកកសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព និងវិបុលភាព ទន្ទឹមនឹងនោះ រួមចំណែកថែរក្សា និងលើកកំពស់ស្មារតីសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរ វៀតណាម-កម្ពុជា៕

បកប្រែដោយ Huyen Trang