ការដែលបក្ស និងរដ្ឋឡាវទទួលស្គាល់ “ផ្លូវ Truong Son - ផ្លូវលំហូជីមិញនៅប្រទេសឡាវ” ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិនោះ មិនត្រឹមតែជាការទទួលស្គាល់សម្រាប់តម្លៃប្រវត្តិសាស្ត្រ និងការលះបង់ដ៏ធំធេងនៃជំនាន់បដិវត្តន៍មុនៗរបស់ប្រទេសទាំងពីរ វៀតណាម-ឡាវ ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏អស់កល្បនៃចំណងសាមគ្គីភាពពិសេស វៀតណាម-ឡាវ ទៀតផង។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ និងគណៈប្រតិភូ រំលឹកវិញ្ញាណក្ខ័ន្ធវីរៈជនពលីនៅប្រទេសឡាវ

ដើម្បីបំពេញតាមតម្រូវការនៃភារកិច្ចតសូរំដោះជាតិ និងប្រយុទ្ធប្រឆាំងនឹងអាមេរិកដើម្បីសង្គ្រោះជាតិ នៅខែធ្នូ ឆ្នាំ១៩៦០ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនឡាវ (បច្ចុប្បន្នជាបក្សប្រជាជនបដិវត្តន៍ឡាវ) បានយល់ព្រមជាមួយបក្សពលកម្មវៀតណាម (បច្ចុប្បន្នជាបក្សកុម្មុយនិស្តវៀតណាម) ដើម្បីស្ទាបស្ទង់ និងសាងសង់ផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រ “ផ្លូវលំហូជីមិញនៅប្រទេសឡាវ”។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារជាតិឡាវ រួមជាមួយកម្មាភិបាលនៃគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមនៅក្នុងពិធី

ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ផ្លូវលំហូជីមិញនៅប្រទេសឡាវមិនត្រឹមតែដើរតួនាទីជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រខាងយោធា និងភស្តុភារប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានយុទ្ធសាស្ត្រដែលរួមចំណែកដល់ការជួយឧបត្ថម្ភដ៏សំខាន់រវាងភាគីទាំងពីរ ក្លាយជាផ្លូវនៃសម្ព័ន្ធមិត្តប្រយុទ្ធ និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ ឡាវ-វៀតណាម៕

បកប្រែដោយ Huyen Trang