ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Ngo Binh Minh បានសង្កត់ធ្ងន់ថា៖ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាឆ្មាំសមុទ្រវៀតណាម ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងសុច្ឆន្ទៈរបស់កងកម្លាំងទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់មិត្តភាពជាប្រពៃណី បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ សកម្មភាពនេះមានអត្ថន័យធំធេង រួមចំណែក ក្នុងការអនុវត្តនូវការប្តេជ្ញាចិត្តរបស់វៀតណាម និងឥណ្ឌូនេស៊ី ក្នុងការកសាងសមុទ្រសន្តិភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី

យោងតាមលោកវរសេនីយ៍ឯក Nguyen Tran Dong មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់លេខ ៣ កងឆ្មាំសមុទ្រ ជាប្រធានគណៈប្រតិភូបានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ នៅឥណ្ឌូនេស៊ីនេះ គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមនឹងមានសកម្មភាពសំខាន់ៗ មួយចំនួន ដូចជា៖ ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្នុងតំបន់ និងថ្នាក់ដឹកនាំកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី; ទស្សនា និងផ្លាស់ប្តូរកីឡាជាមួយមន្ត្រី និងនាវិកនៃកងឆ្មាំឆ្នេរសមុទ្រឥណ្ឌូនេស៊ី; និងទេសចរណ៍វប្បធម៌នៅទីក្រុង Jakarta ។ ដំណើរទស្សនកិច្ច ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍នៃនាវា CSB 8001 នៅឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព ក្នុងការសម្របសម្រួល និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះស្ថានភាពនៅសមុទ្រ។ ទន្ទឹមនឹងនោះ បើកឱកាសសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងរវាងកងកម្លាំងទាំងពីរ នាពេលខាងមុខ៕

បកប្រែដោយ Thanh Cong