លោកឧត្តមនាវីទោ Tran Thanh Nghiem សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការកងទ័ពជើងទឹកវៀតណាម បានចូលរួមក្នុងពិធីនេះជាមួយមេបញ្ជាការកងទ័ពជើងទឹក និងជាប្រធានគណៈប្រតិភូអាស៊ាន នៅកំពង់ផែ Swettenham។

AFR លើកនេះមានការចូលរួមពីនាវាចម្បាំង ១០គ្រឿង (ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម - ប្រទេសនីមួយៗបានបញ្ជូននាវា ១ គ្រឿង ចូលរួម។ ចំណែកប្រទេសម្ចាស់ផ្ទះ ម៉ាឡេស៊ី បានបញ្ជូននាវា ៣ គ្រឿងទៅចូលរួម។

leftcenterrightdel
 

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Vinh Nam (ស្តាំ) មេបញ្ជាការរងតំបន់លេខ ៤ កងទ័ពជើងទឹក ប្រធានក្រុមការងារលើនាវាលេខ 016 - Quang Trung

ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់នាវា 016 - Quang Trung និងក្រុមការងារនៅ AFR នេះបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការពារប្រទេសវៀតណាម និងកងទ័ពជើងទឹកប្រជាជនវៀតណាម ចំពោះព្រឹត្តិការណ៍ដែលរៀបចំដោយកងទ័ពជើងទឹកម៉ាឡេស៊ី រួមចំណែកពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសដែលចូលរួម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan