កងទ័ពជើងទឹកវៀតណាមសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធសម្រាប់សន្តិសុខនាវាចរណ៍ក្នុងតំបន់
កប.អនឡាញ - កប.អនឡាញ - កងទ័ពជើងទឹកអាស៊ានត្រូវសម្របសម្រួលដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នានៅសមុទ្រដោយសន្តិវិធី។ វៀតណាមសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធសម្រាប់សន្តិសុខនាវាចរណ៍ក្នុងតំបន់
សន្និសីទមេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី ១៩ (ANCM-19) ក្រោមប្រធានបទ "លើកកម្ពស់សាមគ្គីភាពកងទ័ពជើងទឹកអាស៊ាន - ការរួមបញ្ចូលការច្នៃប្រឌិត និងបច្ចេកវិទ្យាដើម្បីពង្រឹងសន្តិសុខនាវាចរណ៍" បានបើកនៅថ្ងៃទី១៩ សីហា នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី។
ថ្លែងមតិនៅទីនេះ លោកឧត្តមនាវីទោ Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹកប្រជាជនវៀតណាមបានស្នើថា កងទ័ពជើងទឹកអាស៊ានបង្កើនសមត្ថភាពចែករំលែកព័ត៌មាននាវាចរណ៍ក្នុងតំបន់ និងឆ្លើយតបចំពោះបញ្ហានៅសមុទ្រ ធ្វើបច្ចុប្បន្នភាព និងស្តង់ដារវូបនីយកម្មនូវបទប្បញ្ញត្តិសម្របសម្រួលរួម។
មេបញ្ជាការកងទ័ពជើងទឹកប្រជាជនវៀតណាមបានចាត់ទុកថា៖ កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានចាំបាច់ត្រូវសម្របសម្រួលដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នានៅសមុទ្រដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេស។ គោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស្របនឹងច្បាប់អន្តរជាតិ ។
    |
 |
លោកឧត្តមនាវីទោ Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹកប្រជាជនវៀតណាម ថ្លែងមតិក្នុងសន្និសីទ |
លោកឧត្តមនាវីទោ Tran Thanh Nghiem បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកប្រជាជនវៀតណាមបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខនាវាចរណ៍ ដើម្បីតំបន់សមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព៕
បកប្រែដោយ Thanh Cong