ក្នុងពិធីបិទ លោកវរសេនីយ៍ឯក Nguyen Hong Hai អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនបានឲ្យដឹងថា ដោយមានការដឹកនាំយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំនៃកាសែតកងទ័ពប្រជាជន និងកិច្ចសហការរបស់អង្គភាពលេខ៨៧១ អង្គភាព និងស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម វគ្គបំប៉ន់សម្រាប់នាយទាហាននៃកាសែតកងទ័ពប្រជាជនឡាវនៅឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ។ វគ្គបំប៉ន់មិនត្រឹមតែជាឱកាសស្រាវជ្រាវ និងផ្លាស់ប្តូរជំនាញសារព័ត៌មាន ជួយគ្នាទៅវិញទៅមកដើម្បីភារកិច្ចរួមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹង និងពូនជ្រំថែមទៀតនូវចំណងសាមគ្គីភាព និងភាពស្មោះត្រង់រវាងកងទ័ព និងប្រជាជនវៀតណាម ជាមួយកងទ័ព និងប្រជាជនឡាវនិយាយរួម និងរវាងកាសែតកងទ័ពប្រជាជនវៀតណាម ជាមួយកាសែតកងទ័ពប្រជាជនឡាវនិយាយដោយឡែក។

leftcenterrightdel
ប្រតិភូនៅក្នុងពិធីបិទបញ្ចប់វគ្គបំប៉ន់

លោកវរសេនីយ៍ទោ Aphai Aphaiyavong អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនឡាវបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជនវៀតណាម ថ្នាក់ដឹកនាំអង្គភាពលេខ៨៧១ និងស្ថាប័នពាក់ព័ន្ធដែលបានបង្កើតលក្ខខណ្ឌអំណោយផល យកចិត្តទុកដាក់ ជួយឧបត្ថម្ភនាយទាហានរបស់កាសែតកងទ័ពប្រជាជនឡាវក្នុងអំឡុងពេលវគ្គបំប៉ន់។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា បទពិសោធន៍ល្អៗ និងមេរៀនដ៏មានតម្លៃពីវគ្គបំប៉ន់នេះ នឹងត្រូវបានកម្មាភិបាល និងអ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជនឡាវ អនុវត្តក្នុងការឃោសនាផ្សព្វផ្សាយ រួមចំណែកអភិវឌ្ឍកាសែតកងទ័ពប្រជាជនឡាវ៕

បកប្រែដោយ Thuy Anh