ពិធីនេះមានការចូលរួមពីអភិបាល និងថ្នាក់ដឹកនាំរដ្ឋ Penang មេបញ្ជាការកងទ័ពជើងទឹកម៉ាឡេស៊ី និងប្រធានគណៈប្រតិភូកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន។ ប្រជាជនមូលដ្ឋាន និងភ្ញៀវទេសចររាប់ពាន់នាក់បានមកទស្សនាព្រឹត្តិការណ៍ពិសេសនេះ។ ផែនចំនួន ២៣ នៃកងទ័ពជើងទឹកម៉ាឡេស៊ី និងប្រទេសផ្សេងទៀតបានចូលរួមដង្ហែក្បួនព្យុហយាត្រា។

leftcenterrightdel
ផែននាយទាហាន និងយុទ្ធជននៃនាវាលេខ ០១៦ - Quang Trung

ពិធីដង្ហែក្បួនព្យុហយាត្រានេះមានគោលបំណងរំលឹកឡើងវិញនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អ លើកតម្កើងចំណងមិត្តភាពរវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការនាវាចរណ៍ និងពង្រឹងសន្តិភាព សាមគ្គីភាពរវាងបណ្ដាប្រទេសអាស៊ាន។

ទន្ទឹមនឹងសកម្មភាពនៅកំពង់ផែនោះ ពិធីដង្ហែក្បួនព្យុហយាត្រានាវាកងទ័ពជើងទឹកអាស៊ាននឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ហើយសមយុទ្ធនៅលើសមុទ្ររបស់ AMNEX 3 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែសីហា៕

បកប្រែដោយ Thanh Cong